ថ្មីៗនេះតារាសម្តែងសិចស៊ីកញ្ញា ហ្វាហ្វា បានបញ្ចេញនូវស្ទាយថតរូបថ្មីៗជាច្រើននៅមាត់សមុទ្រ ពេលឃើញហើយស្ទើរតែឈាមច្រមុះ ប៉ុន្តែនៅពេលដែលនាងនៅហាងលក់គុយទាវទឹកខ្មៅវិញ ស្ទើរតែគ្មាននរណាចំណាំបានឡើយ តែទោះជាយ៉ាងនេះក្តី ហ្វាហ្វា មិនដែលអៀនខ្មាស់ដែលបានងាកទៅបើករបររកស៊ីតូចតាចមួយនេះឡើយ ។
កញ្ញា ហ្វាហ្វា នៅតែជាតារាស្រីសិចស៊ីលេចធ្លោជាងគេ ដែលទទួលបានការគាំទ្រច្រើនពីមហាជន មិនថាសម្រស់ រូបរាង គឺនាងពូកែថែណាស់ ទោះបីជាពេលនេះនាងមានវ័យកាន់តែច្រើន ប៉ុន្តែសម្រស់នាងនៅតែស្រស់ស្អាត និងមានម្ចាស់ប្រ៊េនធំៗជាច្រើនហៅធ្វើជា BA ថតផលិតផលក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតា ។
ថ្មីៗនេះកញ្ញា ហ្វាហ្វា បានរំលេចខ្លួនជាមួយឈុតសម្លៀកបំពាក់សិចស៊ីថ្មីមួយបែបទៀតនៅមាត់សមុទ្រ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរថា ហ្វាហ្វា នៅតែស្រស់ស្អាត និងគួរឱ្យស្រឡាញ់ ។
កញ្ញា ហ្វាហ្វា បានប្រាប់ថា នាងចូលចិត្តថតរូបប្លែកៗដើម្បីបង្ហាញអ្នកគាំទ្រខ្លួន ថ្វីដ្បិតតែរូបខ្លះមើលទៅសិចស៊ីបន្តិច ប៉ុន្តែក៏មិនហួសហេតុពេកដែរ នាងសង្ឃឹមថា បងប្អូនទស្សនិកជននឹងនៅតែស្រឡាញ់គាំទ្រនាងដូចដើម ….។
ធ្លាប់តែឃើញកញ្ញា ហ្វាហ្វា បង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់សិចស៊ី ទាន់សម័យ ដល់ពេលដែលនាងមិនតុបតែងខ្លួនវិញ គឺពិតជាសាមញ្ញណាស់ រហូតមានអ្នកខ្លះស្ទើរតែចំណាំនាងមិនបានឡើយ ជាក់ស្តែងនៅពេលដែលនាងចេញលក់គុយទាវទឹកខ្មៅតាមចិញ្ចើមផ្លូវ គ្មាននរណាដឹងថានាងជាតារាល្បីឈ្មោះនោះទេ ។
កញ្ញា ហ្វាហ្វា បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងបើកលក់គុយទាវទឹកខ្មៅតាមចិញ្ចើមផ្លូវនេះគឺដើម្បីសន្សំប្រាក់ទុកសាងសងផ្ទះជូនឪពុកម្តាយដែលជាអ្នកមានគុណ ថ្វីដ្បិតតែការងាររកស៊ីនេះមើលទៅសាមញ្ញ មិនល្អមើល ប៉ុន្តែវាល្អស៊ីសម្រាប់អ្នកខ្វះខាតដូចជារូបនាង ហើយទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃ ។ យ៉ាងយូរឆ្នាំក្រោយគឺនាងសន្សំប្រាក់បានគ្រប់គ្រាន់ដើម្បីសម្រេចបំណង ប្រាថ្នាជូនអ្នកមានគុណហើយ ៕