រឿងក្តៅត្រូវបានលាតត្រដាង ! ឆក់បានតំណែងពិធីករពី កញ្ញា ខាត់ ស្រីច័ន្ទ ក្នុងកម្មវិធី MGC 2024 កញ្ញា កុយ អេណា ចាប់ផ្តើមបញ្ចេញចង្កូម 

ពិតជាមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីឃើញកញ្ញា កុយ អេណា ដែលជា លំដាប់រងទី ១ Miss Grand​​ ​Cmabodia 2023 បានឈរនៅលើឆាកក្នុងនាមជាពិធីការិនីជំនួស កញ្ញា ខាត់ ស្រីច័ន្ទ ដែលជាពិធីការិនីឆ្នាំចាស់ ស្រពេលដែលកញ្ញា ខាត់ ស្រីច័ន្ទ កំពុងមានមានសង្រ្គាមពាក្យសម្តី ជាមួយស្ថាប័ន Miss Grand Cambodia ។ 

កញ្ញា កុយ អេណា ពិតជាឡើងកូដខ្លាំង បន្ទាប់ពីបានក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធី Miss Grand Cambodia ក្នុងឆ្នាំ ២០២៤ នេះ ។ កញ្ញា កុយ អេណា មិនបានដឹងថា តើហេតុអ្វីដែលខាងស្ថាប័នផ្តល់ឱកាសឱ្យនាងបានធ្វើជាពិធីការិនីនៅក្នុងកម្មវិធីនេះទេ នាងដឹងត្រឹមតែថា លោកស្រី​ អ៊ឹម សុគន្ធា អ្នកគ្រប់គ្រង ស្ថាប័ន Miss Grand Cambodia បានផ្តល់ឱកាសល្អនេះសម្រាប់នាង ។ 

ថ្វីដ្បិតតែជាលើកដំបូងដែលកញ្ញា កុយ អេណា ធ្វើជាពិធីករ ប៉ុន្តែឆ្លងកាត់ប៉ុន្មានវគ្គសំខាន់ៗមកនេះ នាងទទួលបានការគាំទ្រច្រើនពីមហាជន មិនចាញ់ពិធីការិនីចាស់ កញ្ញា ខាត់ ស្រីច័ន្ទ នោះទេ ។

ជុំវិញនៃការឈានជើងឡើងឆាកដ៏ធំរបស់របស់កញ្ញា កុយ អេណា នេះត្រូវបានគេកត់សម្ពាល់ឃើញថា កុយ អេណា មានឱកាសល្អបែបនេះ បន្ទាប់ពីកញ្ញា ខាត់ ស្រីខាត់ ដែលជាពិធីការិនីឆ្នាំចាស់ មានបញ្ហាទាស់ពាក្យសម្តីជាមួយស្ថាប័ន Miss Grand Cambodia រហូតបានបង្ហោះសារផ្លែផ្កាដាក់គ្នាទៅវិញទៅមក ធ្វើឱ្យកក្រើកអស់វិស័យបវរកញ្ញា ។ 

ខាត់ ស្រីច័ន្ទ មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានឡើយនៅពេលបាត់បង់តំណែងមួយនេះ ពីព្រោះតែតំណែងពិធីការិនីនេះ នាងត្រូវប្រឹងប្រែងនិងលះបង់ជាច្រើន ទាំងពេលវេលា និងការងារ ប៉ុន្តែចុងក្រោយបែរជាត្រូវបាត់បង់ក្នុងមួយប្រព្រឹចភ្នែក ។ ជាក់ស្តែងនៅពេលដែលប្រកួតវគ្គឈុតតំណាងជាតិកាលពីពេលថ្មីៗនេះមើលទៅទឹកមុខនាង មិនរីករាយប៉ុន្មានឡើយ តែទោះជាយ៉ាងណានាងនៅតែគាំទ្រកញ្ញា ប៊ឺ សុធារី ដែលជាបេក្ខភាពរបស់ខ្លួនដើម្បីបន្តការប្រកួតរហូតដល់ចប់ ។ 

កញ្ញា កុយ អេណា ចាប់ផ្តើមបញ្ចេញចង្កូត និង ប្រឹងប្រែងធ្វើការងារនៅក្នុងវិស័យនេះកាន់តែខ្លាំងក្លាឡើង ដើម្បីបំពេញក្តីស្រមៃធំរបស់ខ្លួន ៕