កញ្ញា ឃុយ ម៉ីហៀង ក្លាយជា BA ថ្មីផ្តាច់មុខផ្សព្វផ្សាយទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី

នៅក្នុងក្រុមហ៊ុនទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី គឺមាន BA ច្រើនជាហូរហែរ ដោយឡែកថ្មីៗនេះ កញ្ញា ឃុយ ម៉ីហៀង បែរជាមានសំណាងបានក្លាយទៅជា BA ថ្មីសម្រាប់ផ្សព្វផ្សាយផលិតនេះទៅវិញ ។ 

លោកឧកញ៉ា យឹម តាស្រង់ បានឱ្យដឹងថា ទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី ទើបតែវាយលុកទីផ្សារប្រទេស កម្ពុជា រយៈពេល ៤ ខែប៉ុណ្ណោះ តែមានអតិថិជនគាំទ្រច្រើន និងមាន BA ផ្សព្វផ្សាយជាច្រើន ក្នុងនោះដែរទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី គឺជាទឹកយិស៊ិនដែលមានស្តង់ដារមកពីប្រទេស កូរ៉េ ដែលមានការទទួលស្គាល់ ធានារាប់រងពីក្រុមហ៊ុនលំដាប់ពិភពលោក សុំាស៊ុង និង FPA របស់ សហរដ្ឋអាមេរិក ព្រមទាំងទទួលស្គាល់ពីក្រសួងនៅក្នុងប្រទេស កម្ពុជា និង កូរ៉េ រួចរាល់ដែរ ។ 

ទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី និង ម៉ាស់សារ៉ាយសមុទ្រ ម៉ាក់អ៊ីអ៊ី បច្ចុប្បន្នកំពុងតែមានការផ្សព្វផ្សាយខ្លាំងក្លា ដោយបានជ្រើសរើស BA យ៉ាងច្រើន ក្នុងនោះ កញ្ញា ឃុយ ម៉ីហៀង ក៏ជា BA ទើបតែចុះកុងត្រាថ្មីផ្តាច់មុខសម្រាប់ផលិតផល ទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី ។

ពេលនេះកញ្ញា ឃុយ ម៉ីហៀង បានក្លាយទៅជា BA ថ្មីផ្តាច់មុខសម្រាប់ផ្សព្វផ្សាយ ទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ីនិងគ្រប់ផលិតផល ម៉ាក់អ៊ីអ៊ី តែមួយគត់ សូមជួយគាំទ្រទិញផលិតផលពីគាត់ផង ពីព្រោះគាត់ក៏ជាអ្នកលក់ផលិតផល ម៉ាក់អ៊ីអ៊ី ផងដែរ ។

សូមស្ដាប់បទសម្ភាសន៍ របស់ លោក ឧកញ៉ា យឹម តាស្រង់  និង កញ្ញា ឃុយ ម៉ីហៀង ទាំងអស់គ្នា