ថតឈុតថើបលើកដំបូង កញ្ញា អាង សុជាតា ត្រូវម្តាយតាមជាប់ 

លេចមុខក្នុងរឿង « ម៉ែកក្មេកខ្ញុំខ្មោច » បានធ្វើឱ្យម្តាយរបស់កញ្ញា អាង សុជាតា ហៅ ឈូឈូ តាមនាងស្អិតដូចស្ករ បន្ទាប់ពីនាងថតឈុតថើបជាមួយតួប្រុស ។

កញ្ញា អាង សុជាតា កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីនាងមានវត្តមាននៅក្នុងរឿង « ម៉ែក្មេកខ្ញុំខ្មោច » ជាស្នាដៃទី ២ របស់នាងដែលដាក់បញ្ចាំងក្នុងរោងភាពយន្ត ។ 

លេចមុខក្នុងរឿងនេះ កញ្ញា អាង សុជាតា បានបង្ហាញនូវការស្និទ្ធស្នាលខ្លាំងជាមួយតួឯកប្រុស ជាពិសេសក្នុងរឿងនេះមានឈុតតួប្រុស ថើបនាង 

អាង សុជាតា បានប្រាប់ថា ឈុតថើបនោះ គឺថើបមែនទែន មិនមែនថើបលេងៗទេ ប៉ុន្តែមុននឹងសម្រេចចិត្តថតឈុតនោះ គឺនាងបានសួរទៅម៉ាក់ (សឿន ផាន់ផាភួង ) ផងដែរ ទើបនាងហ៊ានថត ដូចដឹងស្រាបហើយថា ម៉ាក់របស់នាងពិបាកណាស់ឈុត ស្និទ្ធស្នាល ឬ ឈុតថើប អីហ្នឹងគឺគាត់មិនឱ្យថតឡើយ ទើបតែក្នុងរឿងនេះប៉ុណ្ណោះគាត់ព្រមឱ្យថត ។ 

បន្ទាប់ពីថតឈុតថើបជាមួយតួប្រុសក្នុងរឿងនេះរួច កញ្ញា អាង សុជាតា ត្រូវម្តាយតាមស្អិតដូចស្ករតាំងម៉ែ ហើយម្តាយរបស់នាងមិនចង់ឱ្យនាងថតនូវឈុតឆាកអោបថើបច្រើននោះទេ ដោយសារតែនាងនៅក្មេងខ្ចីពេក ។ 

កញ្ញា អាង សុជាតា គឺជាកូនស្រីរបស់តារាសម្តែង សឿន ផាន់ផាភួង ដែលជាតារាសម្តែងជើងចាស់ដ៏លេចធ្លោមួយរូប ទៅថ្ងៃអនាគត បើ អាង សុជាតា ជ្រើសរើសគូស្រករអនាគត ក៏ត្រូវឆ្លងកាត់ម្តាយនាងជាមុនសិន ។

អាង សុជាតា គឺជាតារាសម្តែងវ័យក្មេងមួយរូបដែលស្រឡាញ់ម្តាយខ្លាំងបំផុត រាល់ពេលថតរឿង ឬ ថត ស្ពតនានានាងតែងតែយកលុយដែលរកបាន ទុកឱ្យម្តាយទាំងអស់ ហេតុដូច្នេះហើយទើបម្តាយរបស់នាងមិនហ៊ានបណ្តោយឱ្យនាងទៅណាឆ្ងាយពីដៃឡើយ ៕