ស្របពេលដែលតំណាងខេត្ត កំពង់ឆ្នាំង និងអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ព្រលះគ្នាផ្អើលពេញបណ្តាញសង្គម បានធ្វើឱ្យមហាជនជាច្រើនលើកឡើងថា តើវាសនា ប៊ឺ សុធារី ដែលជាបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង នឹងទៅជាយ៉ាងណា ?
ការប្រកួតឈុតតំណាងជាតិបានបញ្ចប់ទៅយ៉ាងរលូន និងផ្ទុះការសរសើរខ្លាំងពីមហាជន ដោយសារតែឆ្នាំនេះមានការរៀបចំកម្មវិធីប្លែកៗ និង មានអ្នករចនាម៉ូដល្បីៗជាច្រើនបានច្នៃនូវម៉ូដសម្លៀកបំពាកយ៉ាងស្រស់ស្អាតនិងទាក់ទាញបំផុត ។សម្រាប់បេក្ខភាពទាំង ២៨ រូប ម្នាក់ៗសុទ្ធសឹងតែស្រស់ស្អាត និងសមត្ថភាពខ្លាំងៗខ្លួនដែលធ្វើឱ្យគណកម្មការពិបាកក្នុងការផ្តល់ពិន្ទុ ។
អ្វីដែលកំពុងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះ គឺនៅសុខៗស្រាប់តែ PD តំណាងខេត្ត កំពង់ឆ្នាំង គឺកញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារយ៉ាងក្តៅគគុកថា « ខ្ញុំស្តាយលុយដែលធ្វើខុស កម្មវិធនេះជាខ្លាំង ល្អមើលខ្លាំងម៉ងនិយាយមែន » ។ គ្រាន់តែបង្ហោះសារនេះមិនបានប៉ុន្មានផង ស្រាប់ លោកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានបង្ហោះសារដៀមដាមហាក់ដូចជាចង់ថាឱ្យនរណាម្នាក់ថា « អីគេស្តាយលុយ ចង់តែសើចឱ្យមនុស្សលើលោកឃើញទេ … ព្រះអង្គអើយ របស់គេឱ្យ Free សោះ តើអ្នកស្តាយជានរណាគេឱ្យពិត ភ្លេចកំណើតពិតៗ »។
សារឆ្លើយឆ្លងរវាងកញ្ញា ខាត់ ស្រីច័ន្ទ និងលោកស្រី អ៊ឹម សុគន្ធា បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ រហូតមានអ្នកខ្លះមានការព្រួយបារម្ភ ពីវាសនា របស់ ប៊ឺ សុធារី ដែលជា បេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង ដូចដឹងស្រាប់ហើយថា ប៊ឺ សុធារី ទទួលបានការផ្តួចផ្តើមនិងជ្រើសរើសដោយផ្ទាល់ពីកញ្ញា ខាត់ ស្រីច័ន្ទ ។
មួយរយៈពេលនេះកញ្ញា ប៊ឺ សុធារី ហាក់ដូចមានយីអ៊ុនមិនសូវល្អប៉ុន្មានទេ ក្រោយពីផ្ទុះរឿងតំណាងខេត្តហើយ ក៏ផ្ទុះការរិះគន់ដែលគ្រងឈុតតំណាងជាតិ ដែលច្នៃចេញពីហូលពិដានខ្មែរ ។ តែទោះជាយ៉ាងណាមហាជនបានផ្ញើសារជូនពរ កញ្ញា ប៊ឺ សុធារី ជោគជ័យនៅក្នុងការប្រកួតនេះ ៕