មង្គលការរវាងតារាកំប្លែង ពូណុយ និងកញ្ញា យ៉ែម ស្រីពេជ្រ បានធ្វើមហាជនពេញប្រទេសមិនសប្បាយចិត្ត និងផ្ទុះនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់លទ្ធផលនៃពិធីមង្គលការរបស់អ្នកទាំងពីរ គ្រាន់តែជាមង្គលការក្លែងក្លាយ ឬ សម្តែង ដែលហ៊ានយកប្រពៃណីមកលេងសើច ។ ភ្លាមៗបន្ទាប់ពីចប់កម្មវិធី ពូ ណុយ ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន តែទោះជាយ៉ាង ពូណុយ បានចេញមុខសូមទោស និងនិយាយទៅកាន់អ្នកជុំវិញខ្លួនរបស់លោកថា ក្រោយរៀបការរួច ដេកផ្ទះរៀងៗខ្លួន ។
បន្ទាប់ពីការសម្តែងរឿង រៀបការរបស់ ពូ ណុយ និង កញ្ញា យ៉ែម ស្រីពេជ្រ នៅក្នុងកម្មវិធី « អ្នកជិតខាង » បានបញ្ចប់ ពូណុយ ទទួលធ្វើការងារតាមធម្មតា ប៉ុន្តែអ្វីដែល ពូ ណុយ ពិបាកឆ្លើយតបនោះ គឺរាល់ពេលជួបជាមួយមិត្តភក្តិជុំវិញខ្លួនម្នាក់ៗបានសួរលោកថា ក្រោយរៀបការរួចមានអារម្មណ៍បែបណា ?
ពូ ណុយ បានត្រឹមតែអឹមអៀន ចង់សើចផង ចង់យំផង ហើយលោកបានឆ្លើយតបយ៉ាងខ្លីថា « រៀបការរួច ដេកផ្ទះរៀងៗខ្លួន » ។
មង្គលការក្លែងក្លាយរវាងតារាកំប្លែង ពូ ណុយ និងកញ្ញា យ៉ែម ស្រីពេជ្រ ទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីមហាជន ដោយសារតែជាការសម្តែង និង កុហកមហាជនដែលបានខំតាមដាន មិនមែនជារឿងពិត ។ ទោះជាយ៉ាងណា ពូ ណុយ ក៏បាននិយាយសូមទោសទៅកាន់មហាជនផងដែរចំពោះរឿងនេះ ៕