សិល្បករ និងសិល្បការិនីជើងចាស់ ទទួលបានការព្យាបាលជំងឺ​ ក្រោមទំនុក​បម្រុង​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី

ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំសិល្បករ និងសិល្បការិនីជើងចាស់ដែលមានជំងឺប្រចាំកាយ មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។

ក្រោយពីបានជួបពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញមក សិល្បករ និងសិល្បការិនីជើងចាស់ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាអនេក។

គួរបញ្ជាក់ថា​ រាល់ការចំណាយទាំងអស់ក្នុងការពិនិត្យព្យាបាលជំងឺនេះ  ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕ អត្ថបទ៖ ពុទ្ធិកា