នៅឯកោរយូរឆ្នាំហើយអតីតតារាសម្តែង ថន ដារ៉ា ចូលរោងការលើកទី ២ នៅថ្ងៃស្អែក អញ្ជើញសិល្បករចូលរួមឡើងផ្អៀងប្រទេស !

មង្គលការរបស់អតីតតារាសម្តែង និង ពិធីការិនី ថន ដារ៉ា នឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅថ្ងៃស្អែកនេះហើយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ 

អតីតតារាសម្តែង និង ពិធីការិនី ថន ដារ៉ា បានរស់នៅជាស្រ្តីមេម៉ាយយូរឆ្នាំមកហើយ បន្ទាប់ពីនាងបានលែងលះជាមួយស្វាមីជនជាតិ ថៃ បើទោះបីជាក្នុងអំឡុងពេលនោះ នាងមានបញ្ហាជាមួយស្វាមីក្តី ប៉ុន្តែនាងមិនបានបង្ហាញឱ្យមហាជនដឹងលឺឡើយ នាងបានព្យាយាមលាក់បាំង និង សំងំនៅផ្ទះរស់នៅតែម្នាក់ឯង ។ 

ដោយឡែកបន្ទាប់ពីនាងសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយបុរសអ្នកមានមុខមាត់ម្នាក់កាលពីពេលថ្មីៗនេះ នាងក៏បានបណ្តើរគ្នាជាសាធារណៈ ហើយថែមទាំងសម្រេចចិត្តរៀបការភ្លាមៗផងដែរ ។ 

នៅថ្ងៃស្អែកនេះ មង្គលការរបស់ ថន ដារ៉ា នឹងរៀបចំឡើងយ៉ាងធំដុំនៅមជ្ឍមណ្ឌលសន្នីបាតជ្រោយចង្វារ OCIC ចំនួន ២ អគារជាប់គ្នា ដោយបានអញ្ជើញភ្ញៀវកិត្តិយស និងមិត្តសិល្បករចូលរួមយ៉ាងច្រើ់នកុះករ ។

តាមរយៈរូបភាព Pre Weeding របស់ ថន ដារ៉ា និងគូដណ្តឹងរបស់នាង បង្ហាញឱ្យឃើញថា ថន ដារ៉ា ពិតជាមានក្តីសុខជាមួយស្វាមីថ្មីរបស់ខ្លួន បន្ទាប់ពីរស់នៅឯកោរ និងឈឺចាប់អស់ពេលជាច្រើនឆ្នាំ ។ បន្ទាប់ពីរៀបការរួច ថន ដារ៉ា ក៏មានគម្រោងនឹងយកកូនភ្លាមៗផងដែរ ដោយសារតែនាងមានវ័យកាន់តែច្រើន និងចង់បានកូនមកប្រលែងលេង ៕