ការប្រកួត Miss Grand Cambodia 2024 ឆ្នាំនេះដឹងតែកក្រើកខ្លាំងហើយ បន្ទាប់ពីមានវត្តមានបេក្ខភាពស្រស់ស្អាត និង ល្បីឈ្មោះជាច្រើនចូលរួមប្រកួត ជាក់ស្តែងកៀតថ្ងៃប្រកួតឈុតតំណាងជាតិមកដល់ ស្រាប់តែ ស្ថាប័ន Miss Grand Cambodia បានបង្ហាញនូវមកុដដ៏អស្ចារ្យតម្លៃរហូតដល់ទៅជាង ១ លានដុល្លារ ។
ស្ថាប័ន MGC លោកស្រី អ៊ឹម សុគន្ធា បានបង្ហើបប្រាប់ថា មកុដពេជ្រ MGC 2024 ស្អាតប្រណិតរចនាម៉ូដពីហង្ស ដែលពាំជាមួយគ្រាប់ពេជ្រដ៏មានតម្លៃសរុបជាង ១ M ផងដែរ ។
គ្រាន់តែលឺថា មកុដ Miss Grand Cambodia ឆ្នាំនេះមានតម្លៃជាង ១ លានដុល្លារ បានធ្វើឱ្យមហាជនបើកភ្នែកធំៗមើលគ្រប់ៗគ្នា មិនតែប៉ុណ្ណោះបេក្ខភាពដែលចូលរួមប្រកួតនៅក្នុងឆ្នាំនេះ ម្នាក់ៗកាន់តែមានកម្លាំងចិត្ត និងខំប្រឹងប្រែងដើម្បីឈោងចាប់មកុដតម្លៃរាប់លានដុល្លារមកធ្វើជារបស់ខ្លួន ។
ស្ថាប័ន MGC បង្ហាញពីតម្លៃមកុដតម្លៃជាង ១ លានដុល្លារ ស្របពេលដែល ការប្រកួត MGC 2024 ក្នុងឈុតតំណាងជាតិត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៤ មិនត្រឹមតែប៉ុណ្ណោះការប្រកួតឈុតតំណាងជាតិនេះ ក៏កាន់តែពិសេសជាងឆ្នាំមុនៗទៅទៀត ។ លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់បន្ថែមថា ការប្រកួត MGC ក្នុងឆ្នាំនេះដឹងតែកក្រើកខ្លាំងហើយ ដោយសារយើងមានកម្មវិធីពិសេសៗជាច្រើន ៕