កូនប្រុសតារាចម្រៀង ខាន់ ជេមស៌ ពិតជាមានសំណាងណាស់ ត្រូវកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ជួយបង្ហាត់ពីរបៀបច្រៀង

កូនប្រុសតារាចម្រៀង ខាន់ ជេមស៌ ពិតជាមានសំណាងណាស់ ត្រូវបានកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលជារៀមច្បងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ជួយបង្ហាត់បង្រៀនពីរបៀបច្រៀងបន្ទាប់ពីចូលច្រៀងនៅក្នុងផលិតកម្មតែមួយ ​ រហូតផ្ទុះការសរសើរខ្លាំងពីមហាជន ។ 

កញ្ញា តន់ ច័ន្ទសីម៉ា គឺជាកំពូលតារាចម្រៀងល្បីឈ្មោះនិងលេចធ្លោជាងគេប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មិនថាបទចម្រៀងមនោរសញ្ចេតនា ឬ ញាក់កន្រ្តាក់អារម្មណ៍ គឺនាងធ្វើបានយ៉ាងល្អ ពិបាកនិងរកគូប្រដូចណាស់ ជាក់ស្តែងរាល់ពេលបទចម្រៀងរបស់នាងចេញម្តងៗ គឺទទួលបានការសរសើរខ្លាំងពីមហាជន ។ 

ទន្ទឹមនិងភាពល្បីល្បាញនេះកញ្ញា តន់ ច័ន្ទសីម៉ា ក៏បានចូលរួមចំណែកជួយបង្ហាត់បង្រៀនពីរបៀបច្រៀងដល់កូនប្រុសតារាចម្រៀងលោក ខាន់ ជេមស៌ ផងដែរ  ។ តាមរយៈវិដេអូខ្លីរបស់លោក ខាន់ ជេមស៌ បានបង្ហោះកាលពីព្រឹកមិញនេះ គឺកញ្ញា តន់ ច័ន្ទស្រីម៉ា បានជួយបង្ហាត់បង្រៀនពីរបៀបច្រៀងដល់កូនប្រុសរបស់តារាចម្រៀងលោក ខាន់ ជេមស៌ មើលទៅកញ្ញា តន់ ច័ន្ទសីម៉ា ពិតជាមានសមត្ថភាពខ្ពស់ក្នុងការជួយបង្ហាត់បង្រៀនណាស់ ។ សូម្បីតែមហាជនក៏ផ្ទុះការសរសើរផងដែរ នៅពេលឃើញវិដេអូនេះ ហើយម្នាក់ៗថែមទាំងបាននិយាយថា កូនប្រុសរបស់លោក ខាន់ ជេមស៌ ពិតជាមានសំណាងណាស់ ដែលត្រូវបានរៀមច្បង កញ្ញា តន់ ច័ន្ទសីម៉ា ជួបបង្ហាត់បង្រៀនពីរបៀបច្រៀងដោយផ្ទាល់ ។  
ជាមួយគ្នានោះលោក ខាន់ ជេមស៌ ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «  ពិតជាកិត្តិយសខ្លាំងណាស់.! កូនប្រុសរបស់ខ្ញុំ [ ដូរ៉ា ] ត្រូវបានកញ្ញា តន់ ចន្ទសីម៉ា ជារៀមច្បងនិងជាកំពូលតារាចម្រៀងមកជួយបង្ហាត់បង្ហាញពីរបៀបច្រៀងថែមទៀត បេះដូងរៀមច្បងល្អចំពោះសិស្សប្អូន ពិតជាគួរឱ្យគោរពខ្លាំងបំផុត » ។ 

កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានលើកសរសើរពីទឹកដមសម្លេងរបស់កូនប្រុសលោក ខាន់ ជេមស៌ ផងដែរថា បើទោះបីជាកូនប្រុសលោក ខាន់ ជេមស៌ នៅក្មេងខ្ចី និង ទើបតែប្រលូកក្នុងវិស័យចម្រៀង ប៉ុន្តែគេមានសមត្ថភាព និង ទឹកដមសម្លេងល្អ ខ្លាំងមិនធម្មតាឡើយ ៕