ច្បាស់ការហើយ កញ្ញា កុយ អេណា បរាជ័យក្នុងការសុំចូលរួមប្រកួត Miss Grand Cambodia 2024 និងបានផ្លាស់ប្តូរខ្លួនឯងថ្មី កាច ប្លែក សាហាវ !

ច្បាស់ការហើយ កញ្ញា កុយ អេណា បរាជ័យមិនបានចូលរួមប្រកួត Miss Grand Cambodia 2024 តាមបំណងប្រាថ្នារបស់ខ្លួនឡើយ រហូតនាងសម្រេចចិត្តធ្វើការផ្លាស់ប្តូរខ្លួនឯងថ្មី ។ 

កញ្ញា កុយ អេណា មានការខកចិត្តជាខ្លាំងនៅពេលដែលបំណងប្រាថ្នារបស់ខ្លួន ដែលចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ជាថ្មីម្តងទៀតត្រូវបានបរាជ័យ បន្ទាប់ពីស្ថាប័ន Miss Grand មិនអនុញាតិឱ្យនាងចូលរួមប្រកួត បើទោះបីជានាងបានសុំលាលែងតំណែងលំដាប់រងទី ១ Miss Grand Cambodia 2023 ក៏ពិតមែន ។

ជាមួយនិងការខកចិត្តនេះ កញ្ញា កុយ អេណា បានចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មីម្នាក់ ទាំងការស្លៀកពាក់ និងការតុបតែងខ្លួន ជាពិសេសថ្មីៗនេះ នាងបានបង្ហាញនូវរូបភាព និងវិដេអូ ប្លែកៗ ទៅមហាជន ដើម្បីទទួលបានចំណាប់អារម្មណ៍ថ្មី ។ 

កញ្ញា កុយ អេណា បានប្រាប់ថា នាងត្រូវតែផ្លាស់ប្តូរខ្លួនឯងថ្មី ដើម្បីស្វែងរកក្តីស្រមៃខ្លួនជាបន្តទៀត ការបរាជ័យគឺជារឿងដែលឈឺចាប់ ប៉ុន្តែនាងបានចាត់ទុកជាបទពិសោធ ។ 

កញ្ញា កុយ អេណា សុំមិននិយាយពីរឿងដែលនាងមិនបានចូលរួមប្រកួត Miss Grand Cambodia 2024 តាមបំណងប្រាថ្នា ។ ប៉ុន្តែបើតាមប្រភពព័ត៌ដែលស្និទ្ធ និង កុយ អេណា បានបង្ហើបប្រាប់ថា មានរឿងចម្រុងចម្រាស់ជាថ្មី ដែលគេសម្រេចមិនឱ្យ កុយ អេណា ចូលរួមប្រកួតជាថ្មីនៅក្នុងឆ្នាំនេះ ៕