មុននឹងចូលកាន់តំណែងអ្នកឧកញ៉ា ម៉ៅ ចំណាន បាននិយាយពាក្យមួយឃ្លាដ៏មានន័យថា « ស្លៀកខោចាប់ផ្តើមធ្វើការ »ពេលនេះអ្នកឧកញ៉ា ម៉ៅ ចំណាន បានចុះបំពេញការងាររបស់ខ្លួនជាបន្តបន្ទាប់ហើយ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៤ នេះលោកជំទាវបានចុះសួរសុខទុក្ខ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅមន្ទីរពេទ្យ រុស្ស៊ី ។
ពេលនេះស្ថានភាពរបស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានល្អប្រសើរបន្តិចហើយ បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ រុស្ស៊ី អស់ពេលជាច្រើនថ្ងៃ ហើយក៏មានសប្បុរសជនជាច្រើនបានចុះទៅសួរសុខទុក្ខ និង ជូនជាថវិការជាបន្តបន្ទាប់ ។ ក្នុងនោះដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករ ខ្មែរ ទើបនឹងជាប់ឆ្នោតមិនបានមួយសប្តាហ៍ស្រួលបួលផង ក៏បានចេញធ្វើការងាររបស់ខ្លួនតាមគម្រោងដែលបានគ្រោងទុក ដោយបាននាំយកថវិការផ្ទាល់ខ្លួនជូនដល់ ព្រឹទ្ធាចារ្យ គង់ ណៃ។
ទឹកចិត្តដ៏ថ្លៃថ្លានេះ បានធ្វើឱ្យ ព្រឹទ្ធាចារ្យ គង់ ណៃ និង ក្រុមគ្រួសារ រំភើបចិត្តឥតឧបមា ដែលនេះជាការលើកទឹកចិត្តដ៏ធំធេងចំពោះក្រុមគ្រួសាររបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ។