MV ចម្រៀងធំទី ២ របស់កូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី កាន់តែធ្វើឱ្យនាងផ្ទុះខ្លាំងក្នុងវិស័យសិល្បៈ !

ទីបំផុត MV ចម្រៀងធំទី ២ របស់តារាកូនកាត់ ខ្មែរ រុស្ស៊ី  ឌៀប សូហ្វៀរ៉ា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញជាផ្លូវការហើយ កាលពីប៉ុន្មានថ្ងៃមុន ។ ការសម្តែង និង ការតុបតែងខ្លួនរបស់នាងក្នុងបទចម្រៀងមួយបទនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសក្រោយមានវត្តមាននៅក្នុងបទចម្រៀងនេះរួច កាន់តែធ្វើឱ្យ ឌៀប សូហ្វៀរ៉ា កាន់តតែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ។ 

« ខ្មោចដែលស្លាប់ទៅហើយ » គឺជា MV ធំទីពីរបស់កញ្ញា ឌៀប សួហ្វៀរ៉ា បន្ទាប់ពីស្នាដៃទី ១ របស់នាងក្នុងបទចម្រៀងរបស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ដែលមានចំណងជើងថា « Stuck With You » ។

កញ្ញា ឌៀប សូហ្វៀរ៉ា បានឱ្យដឹងថា នាងពិតជារីករាយណាស់ដែលមានវត្តមាននៅក្នុង MV ចម្រៀង« ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ។ នាងរំពឹងថា MV ចម្រៀងនេះនឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ហើយក៏នឹងធ្វើឱ្យកេរ្តិ័ឈ្មោះនាងកាន់តែល្បីល្បាញក្នុងវិស័យសម្តែង ។ 

កាន់តែធំពេញវ័យ កញ្ញា ឌៀប សូហ្វៀរ៉ា កាន់តែមានរូបសម្រស់ស្រស់ស្អាត និងមានហាងឆេងខ្ពស់ក្នុងទីផ្សារសិល្បៈ ជាក់ស្តែងទន្ទឹមនិងការបង្ហាញវត្តមាននៅក្នុង MV ធំទី ២ នេះ កញ្ញា ឌៀប សូហ្វៀរ៉ា ក៏មានគម្រោងការងារធំៗជាច្រើនផ្សេងទៀតដើម្បីបង្ហាញទស្សនិកជន ទាំងការថតភាពយន្ត ដើរម៉ូដ និង សម្តែងនៅក្នុង MV ជាដើម …៕