ក្រុមបាល់ទាត់ តារាកម្ពុជា Cambodia football super stars បានចូលជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន មុនការប្រកួតជាផ្លូវការមកដល់កាលពីព្រឹកមិញនេះ ដោយមានតារាចម្រៀង ខេម គឺជាប្រធានក្រុម ។ អ្វីដែលពិសេសនៅក្នុងការប្រកួតនៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋាន អូនឡាំពិក គឺក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន » ។
សម្តេច ហ៊ុន សែន បានបង្ហោះសារអមដោយរូបជាច្រើននៅលើផេកផ្លូវការរបស់សម្តេចកាលពីព្រឹកមិញនេះមានខ្លឹមសារថា « ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំ ការប្រកួតល្ងាចថ្ងៃ ១ ឧសភា២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ( រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និង ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ។ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា ល្ងាចថ្ងៃ ១ឧសភា២០២៤ដោយចាប់ ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3 ។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមអំពាវនាវសប្បុរសជនចូលរួមជួយ ថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់កុមារកម្ពុជា ។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។
ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈ ខ្ញុំសូមទាក់ទងទៅលោកសៀង ទៀង ដែលមានលេខទូរស័ព្ទ ០១២ ៩៦១៩៧១ » ។
ក្រុមបាល់ទាត់ តារាកម្ពុជា Cambodia football super stars ទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតមិត្តភាពដើម្បីស្វែងរកថវិការជួយដល់សង្គម ក្រោមក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន » ។ កុំភ្លេចចូលរួមទស្សនាការប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករទាំងអស់គ្នា ៕