រឿងរ៉ាវរាវកញ្ញា រឿន ណាត និងលោក អែម បែកផ្លូវគ្នា គឺបានស្ងប់ស្ងាត់មួយរយៈពេលហើយ បន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តបែកគ្នាដោយសន្តិវិធី តែទោះជាយ៉ាងណាថ្មីៗនេះ ស្រាប់តែ ឃើញ កញ្ញា រឿន ណាត និង លោក លាវ វេងហួរ មានការស្និទ្ធស្នាលនិងគ្នាខ្លាំង រហូតហៅគ្នាមិត្តស្រី ឬ បង អូន យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យមហាជនជាច្រើនគិតថា លោក លាវ វេងហួរ គឺជាអ្នកដណ្តើម រឿន ណាត ចេញពីលោក អែម យ៉ាងពិតប្រាកដ ។
លោក លាវ វេងហួរ គឺជាបុរសសង្ហារសប្បូរស្នេហ៍ ដែលមាននារីៗជាច្រើនប្រាថ្នាចង់បានជាគូ លោកមានទាំងចំណេះដឹង និងសមត្ថភាព ជាក់ស្តែងបន្ទាប់ពីជាបើជាប់ តំណែង Mister friendship International 2023 មកកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញឡើង ។
កាលពីប៉ុន្មានថ្ងៃមុនលោក លាវ វេងហួរ បានណែនាំកញ្ញា រឿន ណាត ទៅកាន់មិត្តភក្តិរបស់ខ្លួនដែលមកពី សហរដ្ឋអាមេរិក ថា រឿន ណាត គឺជាមិត្តស្រីរបស់ខ្លួន ។ គ្រាន់តែឃើញលោក លាវ វេងហួរ និយាយបែបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ពីព្រោះកន្លងមកអ្នកទាំងពីរបានត្រឹមតែបង្ហាញពីការស្និទ្ធស្នាលនិងគ្នាធម្មតាៗប៉ុណ្ណោះ មិនដែលនិយាយអ្វីជាសាធារណៈបែបនេះឡើយ ។
បន្ទាប់ពីលោក លាវ វេងហួរ និយាយបែបនេះ កញ្ញា រឿន ណាត បានចេញមុខបកស្រាយវិញថា ទំនាក់ទំនងនាងនិងលោក លាវ វេងហួរ គឺមានត្រឹមតែជាមិត្តភក្តិ មិនមែនជាដៃគូស្នេហាឡើយ ។
ថ្វីដ្បិតតែកញ្ញា រឿន ណាត និយាយបែបនេះក្តី តែសម្រាប់មហាជនជាច្រើនយល់ឃើញថា រវាងលោក លាវ វេងហួរ និងកញ្ញា រឿន ណាត គឺមានទំនាក់ទំនងពិសេសនិងគ្នាយ៉ាងពិតប្រាកដជាក់ស្តែងអ្នកទាំងពីរមិនត្រឹមតែហៅគ្នាអូនបងយ៉ាងផ្អែមល្ហែមនិងគ្នាប៉ុណ្ណោះ ថែមទាំងឧស្សាហ៍ចេញទៅដើរលេង ឬទៅចូលរួមកម្មវិធីរួមគ្នាមិនដែលខាន ជាពិសេសអ្នកទាំងពីរបានបង្ហាញនូវកាយវិការប្លែក ក៏ដូចជាពាក្យសម្តីឌឺដងគ្នាទៅវិញទៅមក ដែលគូស្នេហ៍ជាច្រើនតែងតែធ្វើ ។
ក្រោយពីឃើញលោក លាវ វេងហួរ និង កញ្ញា រឿន ណាត ស្និទ្ធស្នាលបែបនេះ មហាជនជាច្រើនបាននិយាយថា លោក លាវ វេងហួរ ជាអ្នកដណ្តើមកញ្ញា រឿន ណាត ពីលោក អែម បន្ទាប់ពីលោក អែម បានចេញសារយ៉ាងវែងអន្លាយពីរឿងបែកគ្នាជាមួយអតីតសង្សាររបស់ខ្លួន ។
ចំពោះរឿនេះ កញ្ញា រឿន ណាត សុំមិននិយាយអ្វីទាំងអស់ ហើយនាងក៏បានកប់រឿងចាស់ដែលបានបែកបាក់ជាមួយអតីតសង្សារចោលអស់ដែរ បន្ទាប់សង្ងំព្យាបាលរបួសផ្លូវចិត្តអស់ពេលជាច្រើនខែ ៕