ទ្រាំអស់ជាច្រើនថ្ងៃ គង់ ច័ន្ទស្រីមុំ ទើបដាច់ចិត្តចេញមុខសូមទោសនូវកំហុសអចេតនា ធ្វើឱ្យមហាជនរិះគន់ពេញប្រទេស 

ប៉ុន្មានថ្ងៃនេះពិធីការិនី គង់ ច័ន្ទស្រីមុំ ទទួលរងនូវការរិះគន់ខ្លាំងពីមហាជន បន្ទាប់ពីបានបង្ហាញរូបភាពសង្រ្កាន្តចូលឆ្នាំថ្មីនៅប្រទេស ថៃ តែទោះជាយ៉ាងណាមកទល់ពេលនេះតារាស្រីរូបនេះបានចេញមុខសូមទោសនូវកំហុសអចេតនា ព្រមទាំងបានលុបរូបភាពទាំងនោះចោលអស់ បន្តធ្វើបុណ្យ រាប់បាត្រ និង បំពេញការងាររបស់ខ្លួនដូចដើម ហាក់ដូចជាគ្មានរឿងអ្វីទាំងអស់ ។ 

អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ ស្ពឹកមុខមិនស្ទើរទេប៉ុន្មានថ្ងៃនេះ បន្ទាប់ពីទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់មហាជនមួយចំនួនពីរឿង បង្ហាញរូបភាពសប្បាយរីករាយនៅក្នុងប្រទេស ថៃ ក្នុងថ្ងៃសង្រ្កាន្ត ឆ្នាំថ្មី រហូតនាងបានសម្រេចចិត្តលុបរូបភាពទាំងនោះចោលអស់ពីហ្វេសប៊ុករបស់ខ្លួន ។ 

ថ្វីដ្បិតតែមានការរិះគន់បែបនេះក្តី សម្រាប់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន បានស្នើសុំឱ្យមហាជន កុំមានថ្នាំងថ្នាក់ ឬ វាយប្រហារដោយពាក្យសម្តីចំពោះ គង់ ច័ន្ទស្រីមុំ ជាបន្តទៀត ដើម្បីកុំឱ្យប៉ះពាល់ អារម្មណ៍ផ្លូវចិត្តរបស់នាង ។ 

ក្រឡេកមកមើលតារាស្រីហាយសូរ គង់ ច័ន្ទស្រីមុំ វិញ ទោះបីជាមានរឿងបែបនេះកើតឡើងក៏ពិតមែន ប៉ុន្តែនាងនៅតែរក្សាជំហរ និង បង្ហាញនូវភាពរឹងមាំ មិនតបត ឬខ្វាយខ្វល់ចំពោះរឿងនេះទេ ផ្ទុយទៅវិញ នាងបាននាំក្រុមគ្រួសារ និង មិត្តភក្តិទៅធ្វើបុណ្យ សាងកុសល នៅក្នុងវត្តធ្វើព្រងើយ ។ 

គង់ ច័ន្ទស្រីមុំ បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « មានតែសេចក្តីល្អទេ ដែលមិនចេះសាបសូន្យ » ។ 

ទោះជាយ៉ាងនេះក្តីកាលពីម្សិលមិញនេះ គង់ ច័ន្ទស្រីមុំ បានសម្រេចចិត្តឡាយវិដេអូ ចេញមុខសូមទោសមហាជនជាសាធារណៈនូវកំហុសខុសឆ្គងដោយអចេតនារបស់ខ្លួន ៕