ទើបតែចប់ចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ស្រាប់តែតារាសម្តែងស្រីរូបស្រស់ គៀត សុវណ្ណាឡាង និងបុរសសង្ហា ប៊ឺរី បានបង្ហាញនូវដំណឹងល្អ ដើម្បី Surprise អ្នកគាំទ្រ ។ សូម្បីតែមិត្តសិល្បៈក៏បង្ហើបប្រាប់ថា លោក ប៊ឺរី ត្រៀមនឹងចូលស្តីដណ្តឹង គៀត សុណ្ណាឡាង តាមផ្លូវច្បាប់ផងដែរ ។
ទំនាក់ទំនងរវាងតារាសម្តែង គៀត សុវណ្ណាឡាង និងលោក ប៊ឺរី កាន់តែស្និទ្ធស្នាលនិងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ អ្នកទាំងពីរបានចំណាយពេលវេលាជាមួយគ្នាយ៉ាងផ្អែមល្ហែមបំផុតជាមួយគ្នា រហូតមានព័ត៌មានថា បន្ទាប់ពីចូលឆ្នាំរួច ប៊ឺរី នឹងចូលស្តីដណ្តឹង គៀត សុវណ្ណាឡាង ជាផ្លូវការហើយ សូម្បីតែមិត្តភក្តិក្នុងសិល្បៈ ក៏បានផ្ញើសារជូនពរ និង សូមឱ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗដែរ ។
ចំពោះរឿងនេះ កញ្ញា គៀត សុវណ្ណាឡាង មិនបានឆ្លើយតបអ្វីច្រើននោះទេ នាងបានត្រឹមតែនិយាយថា រងចាំមើលទាំងអស់គ្នា ។ សម្រាប់រូបនាងក៏ចង់រៀបការឆាប់ៗដែរ ពីព្រោះវ័យក៏ច្រើនល្មមដើម្បីរៀបចំជីវិតគូដូចគេដូចឯងហើយ ។
កន្លងមកកញ្ញា គៀត សុវណ្ណាឡាង ធ្លាប់បានសារភាពថា លោក ប៊ឺរី ជាបុរសដែលគួរឱ្យស្រឡាញ់បំផុត ចេះយល់ចិត្ត ថែមទាំងចិត្តល្អ ។អ្នកគាំទ្រជាច្រើនកំពុងរងចាំមើលតារាស្រី គៀត សុវណ្ណាឡាង ក្នុងឈុតសម្លៀកបំពាក់មង្គលការ ។
គួររំលឹកផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះកញ្ញា គៀត សុវណ្ណាឡាង មិនសូវមានស្នាដៃថ្មីបង្ហាញទស្សនិកជនទេ ដោយសារនាងមមាញឹកនៅក្នុងការមើលខុសត្រូវហាងកាហ្វេរបស់ខ្លួន នាងរំពឹងថា អាជីវកម្មដ៏តូចនេះនឹងរីកចំរើនតទៅមុខសម្រាប់នាង មុននឹងនាងសម្រេចចិត្តរៀបការ មានគ្រួសារ ៕