នរណាមិនស្លុតចិត្តទើបតែជួបគ្នាស្រស់ៗ ស្វាមីអ្នកលក់អនឡាញល្បីឈ្មោះប្រ៊េន Lakamo លោកជំទាវ មាស ច័ន្ទដាលីន បានស្លាប់បាត់បង់ជីវិត ព្រោះចោរចូលផ្ទះ !

ប៉ុន្មានម៉ោងមុននេះក្រុមគ្រួសាររបស់អ្នកលក់អនឡាញល្បីឈ្មោះលោកជំទាវ មាស ច័ន្ទដាលីន ដែលល្បីខាងប្រ៊េន Lakamo បានប្រកាសថា ស្វាមីលោកជំទាវបានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែចោរចូលប្លន់នៅក្នុងផ្ទះ ។ 

រឿងរ៉ាវចោរចូលប្លន់នៅក្នុងផ្ទះអ្នកលក់អនឡានល្បីឈ្មោះលោកជំទាវ មាស ច័ន្ទដាលីន ដែលបានធ្វើឱ្យ ស្វាមីលោកស្រីស្លាប់បាត់បង់ជីវិតនេះ កំពុងធ្វើឱ្យសិល្បករ និង អ្នកលក់អនឡាញល្បីៗ ព្រមទាំងមហាជនមានការស្លុយចិត្តជាខ្លាំង ហើយថែមទាំងបានផ្ញើសាររំលែកទុក្ខ បន្ទាប់ពីឃើញ តារាតិកតុក កាកា កាតឿ បង្ហោះសារ « ចូលរួមរំលែកទុក ចោរចូលផ្ទះយប់មិញ ប្តីម៉ែ Lakamo បានស្លាប់ហើយ » ។ 

លោកជំទាវ មាស ចាន់ដាលីន គឺជាថៅកែស្រីល្បីឈ្មោះអនឡាញប្រ៊េន Lakamo ដែលមានចិត្តធម៌ តែងតែជួយការងាសង្គម និងជួយដល់ជនដែលអ្នកខ្វះខាត ។ ថ្មីៗនេះលោកជំទាវនិងស្វាមីទើបតែបានរៀបចំពិធីជប់លៀងខួបអាពាហ៍ពិពាហ៍យ៉ាងសប្បាយរីករាយ មិនគួរណាមានរឿងបែបនេះកើតឡើងចំពោះគ្រួសារលោកជំទាវឡើយ ៕