ដើម្បីអបអរសាទរពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងមាស សុខសោភា បានចេញបទចម្រៀងដូចតារាជួរមុខលំដាប់ប្រទេសជាច្រើនទៀតដែរ មានចំណងជើង «តប់» ឬមហាជនស្គាល់ថាបទ «កុំបាញ់ទឹកដាក់មុខអូន»។
ក្នុងបទចម្រៀងមួយនេះ គេបានឃើញមានការលាយបញ្ចូលគ្នាទាំងសិល្បៈបុរាណ និងសម័យជាមួយចង្វាក់រាំរស់រវើក ហើយនឹងបង្ហាញពីទិដ្ឋភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បទ តប់ របស់មាស សុខសោភា ចេញភ្លាមក៏បានការអបអរសាទរ និងការរិះគន់ទន្ទឹមគ្នាផងដែរទៅលើអត្ថន័យខ្លឹមសារ ព្រមទាំងសកម្មភាពសម្តែង។ ការរិះគន់យ៉ាងចាស់ដៃពីមហាជនលើបណ្តាញសង្គមត្រង់ឃ្លា បងកុំបាញ់ទឹកដាក់មុខ។
សម្រាប់មតិលើបណ្តាញសង្គមគាំទ្រ មាស សុខសោភា បានចាត់ទុកថា ចម្រៀងគេអត់ខុសទេណាស់តែអ្នកមួយចំនួនយកមកគិតក្នុងរឿងមិនល្អ ទាំងដែលអត្ថន័យគេនិយាយពីការលេងបាញ់ទឹក។
រយៈពេល៣ថ្ងៃហើយក្រោយចេញបទ កុំបាញ់ទឹកដាក់មុខអូន រងការរិះគន់អ្នកនិយមលេងបណ្តាញសង្គម មាស សុខសោភា នៅតែរក្សាភាពស្ងៀងស្ងាត់មិនតបតទាល់តែសោះមកពេលនេះ៕