ផលិតករល្បីឈ្មោះ លោក លៀក លីដា បានអំពាវនាវឲ្យបញ្ឈប់ការឈ្លោះនិងខឹងគ្នាពាក់ព័ន្ធរឿងប្រវត្តិស្នេហ៍នាងនាថ ថាមានការ Copy ចម្លង ជារឿងរបស់គេ ប៉ុន្តែនាំគ្នាប្រមូលចងក្រងបង្ហាញទៅកាន់ពិភពលោកល្អជាង។
នៅលើបណ្តាញសង្គមលោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានសរសេររៀបរាបសារយ៉ាងវែងអន្លាយដូច្នេះថា រឿងប្រវត្តិស្នេហ៍នាងនាថ ត្រូវបានចងក្រងនិងប្រមូលនៅអ្វីដែលដូនតាយើងបានមកសល់ទុកឲ្យ នៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្បៈវប្បធម៌របស់ខ្មែរយើង ជាពិសេសខ្លឹមសារនៃការអប់រំនិងតម្លៃនៃសន្តិភាព។
លោកថា គេថាយើង copy ជារឿងរបស់គេ។ យើងឈប់នាំគ្នាឈ្លោះឈប់នាំគ្នាខឹង។ សូមយើងនាំគ្នាចង់ក្រងប្រមូលនិងដាក់បង្ហាញ ទៅកាន់ពិភពលោក។ ចូលរួម share នៅអ្វីដែលយើងមាននៅអ្វីដែលជារបស់យើង និងនៅអ្វីដែលយើងកំពុងតែធ្វើឲ្យគេបានដឹង។