ការពិត ពិធីការិនី ជីមមី និងគូស្នេហ៍ បានរៀបចំឯកសារតាមផ្លូវច្បាប់ហើយគ្រាន់តែមិនទាន់ដល់ថ្ងៃរៀបចំពិធីតាមប្រពៃណី ! 

ការពិតពិធីការិនី ជីមមី និងគូស្នេហ៍របស់ខ្លួនបានរៀបចំឯកសារផ្សេងៗតាមផ្លូវច្បាប់រួចរាល់ហើយដូចជាការចុះសំបុត្រអាពាហ៍ពិពាហ៍ជាដើម បើទោះបីជាអ្នកទាំងពីរពុំទាន់ប្រកាសរៀបចំពិធីមង្គលការទៅតាមប្រពៃណី ខ្មែរ ក្តី ប៉ុន្តែក្រុមគ្រួសារទាំងសងខាងសុទ្ធតែដឹងលឺពីរឿងនេះ ។ 

កញ្ញា ជីមមី កំពុងតែជោគជ័យខ្លាំងនៅក្នុងមុខរបរករស៊ីរបស់ខ្លួនជាមួយនិងការលក់ផលិតផលថែរក្សាសម្រស់ដ៏ធំមួយ ជាក់ស្តែងកាលពីចុងសប្តាហ៍នេះ ជីមមី បានចំណាយថវិការផ្ទាល់ខ្លួនរាប់សែនដុល្លារ ដើម្បីរៀបចំសង្ក្រាន្តឆ្នាំថ្មី ក៏ដូចជាចង់លើកស្ទួយវប្បធម៌ ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និង បង្ហាញពីម្ហូបអាហារឆ្ងាញ់ៗរបស់ ខ្មែរ ផងដែរ ។ 

ជាមួយនិងការរៀបចំសង្រ្កាន្តឆ្នាំថ្មីនោះ ពិធីការិនី ជីមមី ក៏បានបង្ហើបប្រាប់ពីគម្រោងរៀបការរបស់ខ្លួនជាមួយគូស្នេហ៍ថា តាមពិតទំនាក់ទំនងនាងនិងគូស្នេហ៍ គឺបានរៀបចំឯកសារទៅតាមផ្លូវច្បាប់រួចរាល់ហើយ គ្រាន់តែរឿងឯកជននាងមិនចង់បង្ហាញឱ្យមហាជនបានដឹងលឺប៉ុណ្ណោះ ។ បើតាមគម្រោង ជីមមី និងគូស្នេហ៍គឺមានបំណងរៀបចំពិធីមង្គលការនិងគ្នានៅពេលដែលការងាររកស៊ីរបស់ខ្លួនកាន់តែជោគជ័យជាងនេះ យ៉ាងយូរ ២ ឬ ៣ ឆ្នាំទៀត ។

ថ្វីដ្បិតតែជោគជ័យក្នុងការងាររកស៊ី កញ្ញា ជីមមី  មិនបានបោះបង់អាជីពជាពិធីការិនីចោលឡើយ នាងបានបញ្ជាក់ប្រាប់ថា សម្រាប់ការងារជាពិធីការិនីនាងនៅតែស្រឡាញ់និងបន្តធ្វើដូចដើមគ្រាន់តែចុងក្រោយនេះនាងមិនសូវទទួលការងារនោះច្រើនឡើយ ដោយសារតែរវល់ការងាររកស៊ីពេក ប៉ុន្តែបើការងារនោះទាក់ទងទៅនិងការងារសប្បុរសធម៌ គឺនាងទទួលដោយក្តីរីករាយ ៕