កូនៗធំពេញវ័យអស់អ្នកឧកញ៉ា ម៉ៅ ចំណាន ដាច់ចិត្តវិលមកដឹកនាំសិល្បៈ ខ្មែរ ឱ្យរីកចំម្រើននៅអាណត្តិថ្មី ព្រោះតែក្តីស្រឡាញ់ ! 

បន្ទាប់ពីកូនៗធំពេញវ័យអស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាអតីតពិធីការិនីល្បីឈ្មោះកាលពី ២០ ឆ្នាំមុន បានសម្រេចចិត្តវិលត្រឡប់មកដឹកនាំសិល្បៈឱ្យរីកចំម្រើនប្រសិនបើជាប់ជាប្រធានសមាគនៅអណត្តិថ្មីនេះ ដោយសារតែអ្នកឧកញ៉ានៅតែស្រឡាញ់ និងពេញចិត្ត ហើយចង់លើកស្ទួយវិស័យនេះឱ្យខ្លាំងក្លាឡើង ។

វត្តមានអ្នកឧកញ៉ា ម៉ោ ចំណាន នៅក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីរបស់សាលាមធម្យសិល្បៈរាជធានីភ្នំពេញ ដែលបានរៀបចំឡើងកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៤ កាលពីម្សិលមិញ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នោះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន នាឱកាសល្អនោះផងដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ថែមទាំងប្រកាស និង បេ្តជ្ញាចិត្តក្នុងការវិលត្រឡប់មកដឹកនាំសិល្បៈ ខ្មែរ ឱ្យរីកចំម្រើននៅប្រសិនបើជាប់ជាប្រធានសមាគនៅអណត្តិថ្មីនេះ ។

ទន្ទឹមនិងការបង្ហាញមុខជាលើកដំបូង និង ជាផ្លូវការនេះ វត្តមានអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលត្រៀមឈរឈ្មោះជាបេក្ខភាពនៅក្នុងអាណត្តិថ្មីនេះ អ្នកឧកញ៉ា ពិតជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជា បងប្អូនសិល្បៈករទាំងចាស់ទាំងថ្មីនាពេលបច្ចុប្បន្ន ៕