ប្រកាសបែកគ្នាជាមួយស្វាមីក្តែងៗតារាសម្តែង និង អ្នកលក់អនឡាញល្បីឈ្មោះ គឹម លីហ្សា បែរជាពពោះកូនទី ៣ និងត្រៀមសម្រាលក្នុងពេលឆាប់ៗ !

តារាសម្តែងនិងជាអ្នកលក់អនឡាញល្បីឈ្មោះ គឹម លីហ្សា តែងតែនិយាយថាបែកបាក់ជាមួយស្វាមីគ្រប់ពេលវេលានោះ ពេលនេះស្រាប់តែមានផ្ទៃពោះ ៥ ខែធ្វើព្រងើយ ប៉ុន្តែនិយាយពីរូបសម្រស់របស់នាងវិញ នាងនៅតែជាអ្នកម្តាយដែលសម្រស់ស្រស់ស្អាតមិនមានអ្វីប្រែប្រួលឡើយ ។ 

កូនទី ៣ របស់តារាស្រីរូបនេះ ត្រូវបានគេដឹងថា ជាកូនស្រី ប៉ុន្តែមុនពេលដែលនាងមានផ្ទៃពោះ គឺនាងបានយល់សុបិនឃើញឪពុករបស់ខ្លួនចាប់កំណើត ។ គឹម លីណា បាននិយាយថា « ពីថ្ងៃនេះទៅ ឈប់ Sad ទៀតហើយ ប៉ាវិលត្រឡប់មកនៅជាមួយវិញហើយ ចឹងត្រៀមខ្លួនទទួល Baby Girl មកជាកូនម្តង និស្ស័យពួកយើងជួបគ្នាម្តងនេះ ជាម៉ាក់កូនម្តង ខ្ញុំដឹងថា ទោះជាយ៉ាងក៏ប៉ាមិនទៅណាឆ្ងាយពីកូនស្រីម្នាក់នេះដែរ អរគុណណាស់ប៉ា មកម្តងនេះមកចំឆ្នាំចំរើនកូនម៉ង » ។ 

ពេលនេះកូនក្នុងផ្ទៃរបស់តារាសម្តែង និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឹម លីហ្សា មានអាយុ ២០ សប្តាហ៍ហើយ ហើយសុខភាពរបស់នាងនិងកូនគឺល្អធម្មតា ប៉ុន្តែនាងមិនទទួលការងារច្រើនដូចមុនទេ ដោយសារតែខ្លាចប៉ះពាល់ដល់សុខភាព ។ 

ថ្វីដ្បិតតែកំពុងពពោះកូនក្នុងផ្ទៃ តែនិយាយពីរូបសម្រស់វិញ គឹម លីហ្សា នៅតែស្រស់ស្អាត មិនចាញ់ពេលនាងនៅក្មេងឡើយ ដូច្នេះហើយទើបស្វាមីរបស់នាងស្រឡាញ់ថ្នាក់ថ្នមនាងគ្រប់ជំហាន ទោះបីជាកន្លងមកមានព័ត៌មានជាច្រើនថា នាងនិងស្វាមីបានចែកផ្លូវគ្នាក្តី តែគ្រួសារនាងនៅតែបន្ត និងរក្សាចំណងអាពាហ៍ពិពាហ៍នេះឱ្យនៅរឹងមាំដូចដើម ។ 

គឹម លីហ្សា បានទទួលស្គាល់ថា កន្លងមកចំណងអាពាហ៍ពិពាហ៍របស់ខ្លួនពិតជាជួបនូវបញ្ហារង្គោះរង្គើរខ្លះមែន តែក្រោយពីដោះស្រាយរួច ពួកយើងនៅតែជាប្តីប្រពន្ធធម្មតា… ៕