ធ្លាប់ឈ្លោះគ្នាឡើងផ្អើលប្រទេស តែជួបមុខគ្នាផ្ទាល់លើកដំបូង វណ្ណដា និង ជី ដេវីត បែរជាសម្តែងកាយវិកាយយ៉ាងស្និទ្ធស្នាលក្នុងថ្ងៃមង្គលការ ស្រីនា ធ្វើឱ្យរញ្ជួយអស់អ្នកគាំទ្រ ! 

ជំនួបលើកទី ១ រវាង តារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត ក្នុងថ្ងៃមង្គលការរបស់អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា កាលពីយប់មិញនេះ បានធ្វើឱ្យរញ្ជួយអស់អ្នកគាំទ្រ ក្រោយពីឃើញទង្វើរអ្នកទាំងពីរធ្វើដាក់គ្នាហាក់បីដូចជាមិនធ្លាប់មានរឿងអ្វីនិងគ្នាពីមុនមក ។ 

តាមរយៈវិដេអូមួយដែលបង្ហាញពីការជួបគ្នារវាងតារាចម្រៀង រ៉េប វណ្ណដា និង ជី ដេវីត ដែលបានជួបគ្នាកាលពីយប់នេះ គឺអ្នកទាំងពីរ បានចាប់ដៃគ្នា និង ជជែកគ្នាយ៉ាងស្និទ្ធស្នាល លាឡំនិងស្នាមញញឹម និងអោយខ្សិបដាក់គ្នា ហាក់បីដូចជាត្រៀមមានដំណឹងល្អនិងគ្នា ដែលធ្វើឱ្យអ្នកឈរជុំវិញខ្លួនលាន់មាត់សរសើរនូវទង្វើរដ៏ល្អរបស់អ្នកទាំងពីរ ជាក់ស្តែងដូចទស្សនិកជនដឹងស្រាប់ហើយថា តារាចម្រៀង រ៉េប វណ្ណដា និង ជី ដេវីត ធ្លាប់តែជាគូសត្រូវប៉ះគ្នាលើសង្វៀនរ៉េបវាយប្រហារគ្នាតាមពាក្យសម្តី រហូតធ្លាយដល់មានរឿងឈ្លោះគ្នាឡើងផ្អើលប្រទេសផងដែរនាពេលកន្លងមក ចុងក្រោយថែមទាំងមានព័ត៌មានថា ទីណាមាន វណ្ណដា ទីនោះ គឺមិនអាចមាន ជី ដេវីត ឡើយ ។ 

តាមជំនួបលើកដំបូងរវាង វណ្ណដា និង ជី ដេវីត លើកនេះបានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងទាំងពីររូបនេះ បានសម្តែងនូវការត្រេអរ ហើយក៏សង្ឃឹមថា អ្នកទាំងពីរអាចនឹងបង្ហាញទង្វើរល្អៗបែបនេះជាមួយគ្នាបន្តទៀតនៅពេលក្រោយៗ ។ បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈដែលបានចូលរួមនាថ្ងៃនោះបានបង្ហើបប្រាប់ថា វណ្ណដា និង ជី ដេវីត អាចនឹងមានដំណឹងល្អរួមគ្នា ដែលត្រៀមនឹងបង្ហាញអ្នកគាំទ្រ ក្នុងពេលឆាប់ៗ ។ តែលទ្ធផលយ៉ាងណានោះគឺពុំទាន់មាននរណាម្នាក់ដឹងច្បាស់នោះទេ ដោយសារតែ តារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត អោនខ្សិបគ្នាយ៉ាងស្និទ្ធស្នាលតែពីរនាក់ប៉ុណ្ណោះ ។ 

តារាចម្រៀង រ៉េប វណ្ណដា បានបណ្តើរគ្នាជាមួយគូស្នេហ៍ស្រីដ៏ស្រស់សោភារបស់ខ្លូនទៅចូលរួមពិធីមង្គលការ ស្រីនា ដោយឡែក លោក ជី ដេវីត វិញ មិនបានបណ្តើរភរិយារបស់ខ្លួនទៅចូលរួមនោះទេ ។  

គួរបញ្ជាក់ផងដែរថា មុននឹងជួបគ្នានេះតារាចម្រៀងរ៉េប ជី ដេវីត បានទំលាក់បទចម្រៀង « គាំងចិត្ត » ចំណែក វណ្ណដា បានទំលាក់បទ « មិនអាចវិលវិញ » ដែលបទចម្រៀងទាំងពីរនេះគឺស្រដៀងគ្នាខ្លាំង សូម្បីតែការសម្តែងក្នុង MV ចម្រៀងនោះក៏ប្រហាក់ប្រហែល និងលំនាំគ្នាផងដែរ រហូតធ្វើឱ្យអ្នគាំទ្រជាច្រើន គិតថា តារាចម្រៀងទាំងពីររួបនេះ គឺត្រូវរូវគ្នាវិញ ហើយត្រៀមនឹងបង្ហាញស្នាដៃថ្មីរួមគ្នា ដើម្បី Surprise អ្នកគាំទ្រ ៕