តារាចម្រៀងកូន២ ឱក សុគន្ធកញ្ញា សរសើរថា ស្រីនា និង វិសាល គឺជាគូស្នេហ៍ដ៏សក្តិសម !

នៅព្រឹកនេះមានសិល្បករសិល្បការិនីជាច្រើនបានចូលរួមពិធីមង្គលការរបស់អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះវ័យក្មេងមួយគូ លោក ហេង វិសាល និង ជា ស្រីនា ដែលរៀបចំឡើងយ៉ាងធំដុំរហូតដល់ទី ៥ អគារជាប់គ្នា ធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ ។ ក្នុងនោះដែរតារាចម្រៀង ឱក សុគន្ធកញ្ញា បានលាន់មាត់សរសើរពីគូស្នេហ៍វ័យក្មេងមួយគូនេះថា ពិតជាគូស្នេហ៍ដ៏សក្តិសមបំផុត ។ 

តារាចម្រៀង ឱក សុគន្ធកញ្ញា បាននិយាយទៅកាន់គូស្វាមីភរិយាវ័យក្មេង ស្រីនាងនិង វិសាលថា « មីងសូមចូលរួមអបអរសារទអ្នកទាំងពីរក្នុងថ្ងៃដ៏ពិសេសនេះ គូរដ៏សក្តិសម សូមឲ្យក្មួយទាំងពីរមានសុភមង្គលរៀងរហូត មានស្នាមញញឹមពេញមួយជីវិត ក្មេងល្អទាំងពីរ » ។ 

តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រៀមនឹងវិលត្រឡប់មកកាន់វិស័យសិល្បៈក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីកូនប្រុសទី ២ របស់ខ្លួនរឹងមាំជាងនេះ ពីព្រោះនាងមានការនឹករលឹកខ្លាំងក្នុងវិស័យសិល្បៈ បន្ទាប់ពីសម្រាកអស់ពេលជាច្រើនខែ ជាក់ស្តែងមានការងារជាច្រើនទៀតដែលកំពុងរងចាំនាង ។ 

ពេលនេះសុខភាពតារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ហើយនាងក៏កំពុងព្យាយាមថែរក្សារូបរាងឱ្យស្រស់ស្អាតឡើងវិញ ដើម្បីត្រៀមខ្លួនចូលសិល្បៈ ជួបជាមួយអ្នកគាំទ្រ ៕