កញ្ញា ប៊ឺ សុធារី ថាមកឥទ្ធិពលថ្នាំសន្លប់ក្នុងថ្ងៃវះកាត់ពង្រើកដើមទ្រូងធ្វើឱ្យខ្លួនភ្លេចការចងចាំ និងបង្កើតឱ្យមានកំហុសរហូតបិទទូរស័ព្ទរត់គេចពីការពិត !

ដោយសារឥទ្ធិពលថ្នាំសន្លប់នៃការវះកាត់ពង្រើកដើមទ្រូងឱ្យធំ កញ្ញា ប៊ឺ សុធារី បានសារភាពថា ខ្លួនបានប្រព្រឹត្តិនូវកំហុសឆ្គងមួយមុនការប្រកួតផ្តាច់ព្រ័ត្រ Miss Grand កំពង់ឆ្នាំង តែទោះជាយ៉ាងនាងបានទទួលលទ្ធផលល្អក្នុងការប្រកួត រហូតត្រៀមខ្លួនចូលរួមប្រកួត  Miss Grand Cambodia 2024 ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ។ 

កញ្ញា ប៊ឺ សុធារី បានបញ្ជាក់ប្រាប់ថា ការវិលត្រឡប់មកដណ្តើមមកុដលើកនេះ នាងមានការជឿជាក់ខ្លាំងលើខ្លួនឯង ដោយសារនាងបានផ្លាស់ប្តូរខ្លួនឯងច្រើន ដើម្បីដណ្តើមមកុដនៅក្នុងឆ្នាំនេះ ។ ជាពិសេសនាងបានវះកាត់កែពង្រើកដើមទ្រូងផងដែរ ។ 

កញ្ញា ប៊ឺ សុធារី ពិតជាស្រស់ស្អាតខ្លាំង បន្ទាប់ពីវះកាត់ពង្រើកដើមទ្រូងរួច មិនតែប៉ុណ្ណោះនាងកាន់តែមានហុងស៊ុយល្អក្នុងការងារសិល្បៈ ។ កញ្ញា ប៊ឺ សុធារី ថែមទាំងបានទទួលស្គាល់ថា ក្នុងអំឡុងពេលដែលនាងវះកាត់ពង្រើកដើមទ្រូង គឺឥទ្ធិពេលថ្នាំសន្លប់ បានធ្វើឱ្យនាងមានអារម្មណ៍ ឆេវឆាវ និង ភ្លេចភ្លាំងខ្លះ រហូតធ្វើឱ្យនាងបង្កើតជាកំហុសអចេតនាមួយ ដែលធ្វើឱ្យនាងមិនសប្បាយចិត្តឡើយ រហូតបានបិទទូរស័ព្ទ ដើម្បីរំងាប់អារម្មណ៍ផ្លូវចិត្ត ដោយសារខ្លាច និង មិនហ៊ានប្រឈមមុខជាមួយអ្នកជុំវិញខ្លួន ក៏ដូចជាអ្នកគាំទ្រ ។ តែទោះជាយ៉ាងណានាងបានចេញមុខសុំទោសអ្នកគាំទ្រខ្លួនហើយ ហើយនាងសន្យាថា នឹងមិនឱ្យមានកំហុសជាលើកទី២ទៀតទេ ។ 

កញ្ញា ប៊ឺ សុធារី គឺជាបេក្ខភាពបវរកញ្ញាតំណាងខេត្ត កំពង់ឆ្នាំង ដ៏មានប្រជាប្រិយ និង មានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ដែលត្រៀមខ្លួនចូលដណ្តើមមកុដ Miss Grand Cambodia 2024 ។ ថ្វីដ្បិតតែការប្រកួត ពុំទាន់ឈានមកដល់ ប៉ុន្តែនាងហាក់រំពឹងខ្ពស់សម្រាប់ការប្រកួតដ៏ធំមួយនេះ ៕