នៅព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៤ តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី និងតារាសម្ដែងជើងចាស់ លោក ជា សំណាង បាននាំយកអំណោយបានមកពីការផ្ដល់ ដោយសប្បុរសជននានា យកទៅជូនដល់កីឡាករប្រដាល់ឈ្មោះ ស្រមៃ សួន ដែលកីឡា ប្រដាល់រូបនេះ កំពុងមានជីវភាពខ្វះខាតខ្លាំង បន្ទាប់ពីបាត់បង់អាជីពដោយមូលហេតុបាក់ដៃ។
លោក ហួរ ឡាវី និងតារាសម្ដែងជើងចាស់ លោក ជា សំណាង បានឲ្យដឹងថា លោកទាំងពីរ បានទទួលដំណឹង ពីការអំពាវនាវ របស់កីឡាប្រដាល់ ស្រម៉ៃ សួននេះតាមរយៈមិត្តភក្តិ ដែលជា អ្នកសិល្បៈដូចគ្នា មើលទៅឃើញអាណិតអាសូរពេក ក៏បាននាំដំណឹងនេះ ប្រាប់មិត្តភក្តិ ដែលធ្លាប់ជួយផ្ដល់ជាអំណោយធ្វើកិច្ចការ សប្បុរសធម៌កន្លងមក ហើយបានយកអំណោយ និងថវិការមួយចំនួន មកជួយដល់ប្អូនកីឡាករប្រដាល់ ស្រម៉ៃ សួន នេះ។
លោកថា ទោះបីជាអំណោយ ទាំងនេះវា មិនច្រើនក៏ពិតមែន ប៉ុន្តែក៏អាចជួយ បាន១គ្រាផងដែរ។
ជាមួយគ្នានោះផងដែរ លោក ហួរ ឡាវី និងលោក ជា សំណាង ក៏បានថ្លៃងអំណរគុណដល់ សប្បុរសជនជនទាំងអស់ ដែលផ្ដល់សម្ភារៈ ក៏ដូចជាថវិកាដល់លោក កន្លងមក សម្រាប់ជួយដល់ ជនក្រីក្រ ជាពិសេសអ្នកសិល្បៈ ក៏ដូច កីឡាករជាដើមនេះ ។
ជាមួយនឹងការងារសប្បុរសធម៌នេះ តារាជើងចាស់ទាំង២រូប បានសន្យាថា នឹងពាំនាំ អំណោយទាំងនោះ ឲ្យចំគោលដៅ មិនឲ្យ សប្បុរសជនខកបំណងឡើយ។ ជារឿយៗ មួយរយៈចុងក្រោយ គេតែងឃើញ លោក ហួរ ឡាវី និងលោក ជា សំណាង តែងតែសកម្មលើការងារ សប្បុរសធម៌នេះ ជាបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា កីឡាករទាត់បាល់ ស្រម៉ៃ សួន បច្ចុប្បន្ន កំពុងស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល តម្លៃ៤០ ដុល្លារក្នុង១ខែ ជាមួយនឹងកូនប្រុស ដោយប្រពន្ធរបស់លោកបាន ចាកចេញពីលោក ក្រោយកីឡាប្រដាល់រូបនេះ បាក់ដៃ ចំណូលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ។ ដោយសារមិនអាចធ្វើការធ្ងន់បាន ជីវភាពរបស់លោក ពឹងផ្អែក លើការដើស៊ីឈ្នួល លាងបន្លែ និងលាងចានឲ្យគេ។
ប្រសិនបើសប្បុរសជន មានបំណងចូលរួមជួយដល់កីឡាករ ស្រម៉ៃ សួន សូមទំនាក់ទំនងមកកាន់លេខ 070307059 ។