ជាក្មេងស្រីមាឌតូចសោះ ល្អហួស គ្រងឈុតតំណាងជាតិធម្ងន់ ៣០ គីឡូ ធ្វើឱ្យជួបគ្រោះថ្នាក់នឹកស្មានមិនដល់ ! 

ត្រឹមតែជាក្មេងស្រីមានមាឌតូច មានដៃជើងតូចស្រឡូន ប៉ុន្តែ ល្អហួស បានប្រឹងប្រែងគ្រងឈុតតំណាងជាតិដែលមានទម្ងន់រហូតដល់ទៅ ៣០ គីឡីក្រាម រហូតបានធ្វើឱ្យនាងជួបគ្រោះថ្នាក់នឹកស្មានមិនដល់ តែទោះជាយ៉ាងណា ល្អហួស បានខំប្រឹងធ្វើយ៉ាងណារហូតថតបានជោគជ័យតាមគម្រោងដែលបានគ្រោងទុក ។ 

ឈុតតំណាជាតិដែល ល្អហួស បានគ្រងនេះមានឈ្មោះថា « អធិរាជិនីហង្សាវតីស្រី កម្ពុជា » ដែលមានន័យថា កំពូលក្សត្រិយ៍ នៃអប្បូររាជហង្សក្នុងដែន កម្ពុជា » ។ ល្អហួស ពិតជាស្រស់ស្អាតប្លែកក្នុងឈុតតំណាងជាតិដ៏ស្រស់ស្អាតនេះ ។ 

តាមរយៈវិដេអូក្នុងឈុតតំណាងជាតិដែល ល្អហួស បានបង្ហោះនៅលើ ហ្វេសប៊ុករបស់ខ្លួននោះ គឺពិតជាទាក់ទាញខ្លាំង រហូតទទួលបានការសរសើរច្រើនពីមហាជន ប៉ុន្តែនៅពីក្រោយនៃការគ្រងឈុតនេះ ល្អហួស បានជួបគ្រោះថ្នាក់មួយនឹកស្មានមិនដល់ ។ 

ល្អហួស បានបញ្ចេញវិដេអូស្រក់ទឹកភ្នែកនៅពេលដែលនាងថតឈុតតំណាងជាតិ ដោយអមជាមួយសារថា « នាងខ្ញុំមិនបោះបង់ទេ ទៅមុខបន្តទៀត » ។

តាមពិតនៅពេលដែល ល្អហួស កំពុងថតឈុតតំណាងជាតិនេះ គឺនាងបានធ្លាក់ពីលើតុធ្វើឱ្យនាងមានការភិតភ័យជាខ្លាំ​ង រហូតដល់ស្រក់ទឹកភ្នែក តែទោះជាយ៉ាងណា ល្អហួស បានប្រឹងប្រែងបំពេញការងាររបស់ខ្លួនរហូតបានចប់សព្វគ្រប់ ហើយទទួលបានលទ្ធផលយ៉ាងល្អ គាប់ប្រសើរ ថែមទាំងទទួលបានការសរសើរច្រើនពីមហាជន  ។ 

ឈុតតំណាងជាតិរបស់ លួហួស សម្រាប់ត្រៀមចេញទៅប្រទេសនៅក្នុងកម្មវិធី Miss Pretteen នៅប្រទេស ថៃ គឺចំណាយថវិការក្នុងការធ្វើអស់រាប់ពាន់ដុល្លារ បើប្រៀបធៀបនិងការធ្វើឈុតតំណាងជាតិនាពេលកន្លងមកគឺខុសគ្នាឆ្ងាយណាស់ ៕