កូនកាត់ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ចូលរួមសម្តែង MV ចម្រៀងជាមួយតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង !

កូនកាត់ ខ្មែរ រុស្ស៊ី កញ្ញា ឌៀប សូហ្វៀរ៉ា ក៏មានវត្តមាននៅក្នុងថ្ងៃតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ចុះកុងត្រាចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ផងដែរកាលពីប៉ុន្មានថ្ងៃមុន ដោយនាងជាតួអង្គសំដែងដ៏សំខាន់នៅក្នុង MV ចម្រៀង « Stuck With You » របស់លោក សុវត្ថិ សិរីវុឌ្ឍ ។ តាមរយៈ MV ចម្រៀងនេះ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍លើតារាស្រីវ័យក្មេងម្នាក់នេះ ដោយនាងបានផ្លាស់ប្តូរខ្លួនឯងទាំងស្រុងពីក្មេងស្រីធម្មតាម្នាក់ ទៅជាស្រីស្អាតធំពេញវ័យដ៏គួរឱ្យស្រឡាញ់ ។

Evoto

ដូចដឹងស្រាប់ហើយថា ពីមុនមកស្រីស្អាត ឌៀប សូហ្វៀរ៉ា គ្រាន់តែជាក្មេងស្រីធម្មតាៗប៉ុណ្ណោះ ប៉ុន្តែពេលនេះនាងធំពេញវ័យ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតប្លែក គួរឱ្យចាប់អារម្មណ៍ រហូតធ្វើឱ្យបណ្តាក្រុមហ៊ុន ជាច្រើនស្រឡាញ់ ពេញចិត្ត ហៅនាងថតជាបន្តបន្ទាប់ ។

តាមរយៈ MV ចម្រៀង « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ដែលទើបតែចេញក្តៅៗ ហ៊ុយៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា នេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេស តារាសម្តែងនៅក្នុង MV ចម្រៀងនេះកំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម ។

កញ្ញា ឌៀប សូហ្វៀរ៉ា បានឱ្យដឹងថា នាងពិតជារីករាយណាស់ដែលបានចូលរួមសម្តែងជាមួយតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ហើយនេះជា MV ចម្រៀងមួយដែលនាងស្រឡាញ់ពេញចិត្តបំផុត ។

ក្រៅពីលេចមុខក្នុង MV ចម្រៀងនេះ ស្រីស្អាត ឌៀប សូហ្វៀរ៉ា ក៏ត្រៀមនឹងចេញ MV ចម្រៀងផ្សេងទៀតជាមួយតារាចម្រៀងល្បីៗមួយចំនួនទៀតផងដែរនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ៕