អីយ៉ា MV ចម្រៀង « ងរអីងរម្ល៉េះ » របស់លោក ខេម ផ្ទុះការចាប់អារម្មណ៍ខ្លាំងព្រោះតារាស្រី ឃីមឃីម គ្រងឈុតក្រមា ខ្មែរ យ៉ាងស្រស់ស្អាត 

ពិតជាអែមហួស តារាស្រីនៅក្នុង MV ចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា « ងរអីងរម្ល៉េះ » ពិតជាទាក់ទាញខ្លាំងដោយនាងបានគ្រងឈុតក្រមា ហើយសម្តែងយ៉ាងសមឥតខ្ចោះជាមួយលោក ខេម ។ ក្នុង MV ចម្រៀងមួយបទនេះផងដែរ គឺបង្ហាញពីទេសភាពស្រុកស្រែចំការយ៉ាងស្រស់ស្អាត និង ត្រជាក់ភ្នែក អមដោយសិល្បកររាំលេងកម្សាន្ត កាន់តែធ្វើឱ្យអារម្មណ៍នឹកស្រុកនឹកស្រែ នឹកពុកនឹកម៉ែ និងចង់ទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ  ។ 

MV ចម្រៀង « ងរអីងរម្ល៉េះ របស់លោក ខេម បានចេញជាផ្លូវការនៅលើផេក ហ្វេសប៊ុក យូធូប និង TikTok ​របស់ផលិតកម្ម Galaxy Navatra នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ នេះ ជាក់ស្តែងគ្រាន់តែបទចម្រៀងមួយបទនេះចេញភ្លាម សន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាឡើយ ។  

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាស្រីនៅក្នុង MV ចម្រៀងនេះ មិនត្រឹមតែពួកែសម្តែងប៉ុណ្ណោះទេ ថែមទាំងគួរឱ្យស្រឡាញ់ និងមានរូបសម្រស់ស្រស់ស្អាតផងដែរ ជាពិសេសនាងបានជ្រើសរើសយកឈុតក្រមា ខ្មែរ មកគ្រង កាន់តែបង្កើនសម្រស់នារីស្រុកស្រែចម្ការទ្វេរដង សូម្បីតែលោក ខេម ក៏ លាន់មាត់សរសើរតារាស្រីរូបនេះផងដែរ ។ 

កញ្ញា ឃីមឃីម គឺជាតួស្រីសម្តែងនៅក្នុង MV ចម្រៀង « ងរអីងរម្ល៉េះ » នាងបានប្រាប់ថា នេះជាលើកដំបូងហើយដែលនាងបានសម្តែង MV ចម្រៀងដ៏គួរចាប់អារម្មណ៍បែបនេះ ទាំងការតុបតែងខ្លួន និងការស្លៀកពាក់មើលទៅបែបស្រុកស្រែចម្ការ ពិតជាធ្វើឱ្យនាងពេញចិត្តខ្លាំង ជាពិសេសបានរួមសម្តែងជាមួយ Idol ខេម ទៀត គឺរឹតតែអស្ចារ្យ ។ 

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កញ្ញា ឃីមឃីម និងលោក ខេម បានថត MV ចម្រៀងរួមគ្នាច្រើន ក្រៅពីបទ « ងរអីងរម្ល៉េះ » អ្នកទាំងត្រៀមនឹងចេញលេចមុខក្នុង MV ចម្រៀងជាច្រើនផ្សេងទៀត ដើម្បីបំពេអារម្មណ៍ទស្សនិកជន ក្នុងនោះក៏ត្រៀមនឹងចេញបទចម្រៀង រួមគ្នាជាមួយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ជាថ្មីម្តងទៀតផងដែរ ៕