ដឹងតែរាំហ៊ុយដីហើយឆ្នាំនេះ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ចូលឆ្នាំភូមិយើង » ! 

ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗដែលប្រជុំទៅដោយកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាក់ស្តែងនៅក្នុងថ្ងៃនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចូលឆ្នាំភូមិយើង » ដើម្បីជាចំណងដៃដល់អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជួបជុំមិត្តភក្តិ បងប្អូនមកពីទីជិត និងទីឆ្ងាយនានា… ។ 

MV ចម្រៀង « ចូលឆ្នាំភូមិយើង » ពិតជាទាក់ទាញខ្លាំងណាស់ ទាំងការដឹកនាំសម្តែង បច្ចេកទេសថត បនិងការកាត់តជាដើម… ជាក់ស្តែងគ្រាន់តែ MV ចម្រៀង « ចូលឆ្នាំភូមិយើង » បានបង្ហោះនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navtra កាលពីព្រឹកថ្ងៃទី ១៨ ខែ មីនា ភ្លាម សន្ទុះនៃការគាំទ្រ គឺខ្លាំងមិនធម្មតាទេ ម្យ៉ាងវិញទៀត បទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះរណ្តំចិត្ត សូម្បីតែអត្ថន័យនៃបទចម្រៀង ចង្វាក់ភ្លេងក៏គួរឱ្យចង់រាំលេងកម្សាន្តដែរ ជាពិសេស ទិដ្ឋភាពនៅណ្តាលវាលស្រែ នាំគ្នាច្រៀង រាំ និង លេងល្បែងប្រជាប្រិយ ខ្មែរ កាន់តែធ្វើឱ្យអ្នកគាំទ្រនឹកស្រណោះ និង ចង់ទៅលេងស្រុកកំណើត   ។ អ្នកគាំទ្រជាច្រើនបានសរសើរថា បទចម្រៀងថ្មីនេះពិតជាពិរោះ និងគួរឱ្យចង់រាំលេងកម្សាន្តណាស់ ឆ្នាំនេះដឹងតែរាំហ៊ុយដីហើយ …! ។ 

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា « បទថ្មីចូលឆ្នាំរបស់ខ្ញុំបាទ សង្ឃឹមថាពុកម៉ែបងប្អូន ស្រឡាញ់ និង ចូលចិត្ត » ។ 

បទចម្រៀង « ចូលឆ្នាំភូមិយើង » គឺនិពន្ធ Melody និងទំនុកច្រៀងដោយ យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយ Simchandara ។ ទស្សនិកជនអាចស្តាប់បទចម្រៀងនេះបានតាមរយៈផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatraក្នុង ហ្វេសប៊ុក , យូធូប និង TikTok ជាដើម…។ តោះទស្សនា និង រាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងទិដ្ឋភាពស្រុកស្រែចម្ការទាំងអស់គ្នា ដើម្បីបង្កើតបរិយាថ្មី ដែលមិនធ្លាប់មានពីមុនមក ៕