កញ្ញា ស៊ីន យូប៊ីន សរសើរ Lisa សមាជិក Black Pink មិនដាច់ពីមាត់ក្រោយជួបគ្នានៅ កូរ៉េ 

គ្រាន់តែទៅដល់ប្រទេស កូរ៉េ ភ្លាម កញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធី BULGARI ដោយប្រជុំដោយតារាល្បីៗជាច្រើន ជាពិសេសនៅពេលដែលជួបជាមួយតារាចម្រៀង Lisa សមាជិកក្រុម Black Pink ស៊ីន យូប៊ីន បានសម្តែងការស្រឡាញ់ពេញចិត្តដោយអោបគ្នាជាមួយ Lisa យ៉ាងស្និទ្ធស្នាលបំផុត ហើយនាងថែមទាំងបានសរសើរ Lisa មិនដាច់ពីមាត់ ។ 

កញ្ញា ស៊ីន យូប៊ីន បានចេញទៅប្រទេស កូរ៉េ នៅថ្ងៃទី១៤ ខែ មីនា ស្របពេលដែលស្នាដៃថ្មីរបស់ខ្លួនដែលមានចំណងជើងថា « បណ្តាសានាងរាត្រី »ដាក់បញ្ចាំងជាផ្លូវការនៅក្នុងប្រទេស ហើយក៏កំពុងផ្ទុះខ្លាំង ។ 

តាមរយៈរូបភាព ក៏ដូចជាវិដេអូ ដែល ស៊ីន យូប៊ីន បានបង្ហោះនេះ គឺបង្ហាញឱ្យឃើញថា ស៊ីន យូប៊ីន ពិតជាពេញចិត្ត Lisa ខ្លាំងណាស់ ហើយនាងថែមទាំងបានសរសើរតារាស្រីរូបនោះថា Lisa គួរឱ្យស្រឡាញ់  រូសរាយរាក់ទាក់  និង ចិត្តល្អ ។ 

ក្រៅពីចូលរួមក្នុងកម្មវិធី BULGARI នៅទីក្រុង សេអ៊ូល ប្រទេស កូរ៉េ កញ្ញា ស៊ីន ក៏មានគម្រោងនឹងចូលរួមកម្មវិធីធំៗផ្សេងៗទៀតនៅតាមបណ្តាប្រទេសមួយចំនួនដូចជាបណ្តាឆ្នាំមុនៗដែរ ដោយសារតែនាងជាតារាស្រីល្បីល្បាញ និង មានទេពកោសល្យ ដែលមានឈ្មោះល្បីល្បាញលំដាប់ប្រទេស ។ កន្លងមកនាងបាននាំ កម្ពុជា ទៅឆាកអន្តរជាតិ ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់ កម្ពុជា ច្រើនឡើង ៕