ឆ្នាំមុន Sad ខ្លាំង ! តែឆ្នាំនេះតារាចម្រៀង ខេម « ចងការម៉ែក្មេក » ដើម្បីរៀបការមានគូនឹងគេហើ់យ !

ឆ្នាំនេះតារាចម្រៀង ខេម សុំមិន Sad ដូចឆ្នាំមុនទេ ដោយលោកបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចងការម៉ែក្មេក » ដែលជាចង្វាក់ថ្មី រាំលេង សប្បាយៗ Fit ជាមួយលោក Vin Trapz ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលជិតឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ។ 

ទស្សនិកជនប្រហែលជានៅចាំបទចម្រៀង « ផឹកកំដរពួកម៉ាក ​Sad » របស់លោក ខេម កាលពីឆ្នាំមុនគឺ ពិតជាផ្ទុះខ្លាំងណាស់ ដោយក្នុងបទចម្រៀងនោះលោក ខេម Sad ខ្លាំងរហូតហៅកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មក Sad ជាមួយ តែសម្រាប់ឆ្នាំ ២០២៤ នេះ វិញ លោក ខេម សុំលេងម៉ាអស់ដៃ ឈប់ Sad ដូចមុនហើយ ព្រមទាំងបានប៉ះជាមួយដៃគូថ្មី ដែលធ្វើឱ្យបទចម្រៀង « ចងការម៉ែក្មេក » កាន់តែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ។

MV ចម្រៀង « ចងការម៉ែក្មេក » របស់លោក ខេម បានចេញជាផ្លូវការនៅលើផេកហ្វេសប៊ុក យូធូប របស់ផលិតកម្ម Galaxy Navatra កាលពីថ្ងៃ ៥ ខែ មីនា ឆ្នាំ ២០២៤ នេះ ។ តាមរយៈបទចម្រៀងថ្មីនេះលោក ខេមបាននិយាយថា « « ចងការម៉ែក្មេក » ជាបទថ្មីរបស់ខ្ញុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រនិងជួយផ្តល់ជាមតិយោបល់ ដើម្បីឱ្យខ្ញុំអាចកែតម្រូវនូវវីដេអូបទចម្រៀងរបស់ខ្ញុំបន្ទាប់ទៀតអោយបានល្អ » ។ 

បទចម្រៀង« ចងការម៉ែក្មេក » ពិតជាពិរោះខ្លាំងទាំងបទភ្លេង និងអត្ថន័យ ហើយបទចម្រៀងមួយបទនេះអាចច្រៀង និង រាំលេងកម្សាន្ត សប្បាយៗ បានគ្រប់កាលៈទេសៈ ។ តោះទៅទស្សនា MV ចម្រៀងថ្មីរបស់លោក ខេម ទាំងអស់គ្នា ថា ខុសប្លែកពីឆ្នាំមុនបែបណាខ្លះ ? ៕