កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 ត្រៀមទទួលការងារធំៗតម្លៃខ្លួនខ្ពស់ប់ពពកខណៈពេលដែលសម្រស់កាន់តែស្អាតប្លែក 

ពីមួយថ្ងៃទៅមួយថ្ងៃកញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 កាន់តែស្រស់ស្អាតប្លែក ដែលធ្វើឱ្យបណ្តាក្រុមហ៊ុនធំៗទាំងក្នុងនិងក្រៅប្រទសពេញចិត្ត ហើយត្រៀមនឹងចុះកុងត្រាការងារជាមួយនាងក្នុង តម្លៃខ្លួនខ្ពស់កប់ពពក ។  

កញ្ញា ចន សុទីម៉ា បានឱ្យដឹងថា ចូលឆ្នាំ ២០២៤ នាងចាប់ផ្តើមមានហុងស៊ុយល្អ ដោយទទួលបានការងារធំៗជាច្រើនពីបណ្តាក្រុមហ៊ុនមួយចំនួនទាំងក្នុងនិងក្រៅប្រទេស សម្រាប់ការងារទាំងនោះ នាងពិតជាពេញចិត្តខ្លាំងណាស់ ហើយក៏រំពឹងថាអាចនឹងទទួលបានជោគជ័យនៅពេលចេញជាផ្លែផ្កា ។ 

កញ្ញា ចន សុទីម៉ា នៅពុំទាន់ប្រាប់ពីការងារដែលនាងទើបតែទទួលបាននេះថាជាការងារអ្វីនៅឡើយទេ ដោយនាងចង់ទុកឱ្យមានការភ្ញាក់ផ្អើល ។ ចំណែកតម្លៃខ្លួនរបស់តារាស្រីរូបនេះវិញ នាងបានបង្ហើបប្រាប់ថា គឺទទួលបានតម្លៃខ្លួនខ្ពស់គួរសម គឺខ្ទង់ម៉ឺនដុល្លារឯណោះ ។ 

ពិតជាគួរឱ្យសរសើរកញ្ញា ចន សុទីម៉ា ណាស់ នាងមិនត្រឹមតែមានជាបវរកញ្ញាដែលមានរូបសម្រស់ស្រស់ស្អាត គួរឱ្យស្រឡាញ់ និងមានទេពកោសល្យល្អប៉ុណ្ណោះទេ នាងថែមទាំងពូកែសម្តែង និង មានដុងខាងដើរម៉ូដផងដែរ ឆាប់ៗខាងមុខនេះ ចន សុទីម៉ា ក៏ត្រៀមនឹងលេចមុខ នៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មមួយ