បែកធ្លាយ កញ្ញា ម៉ាច ដាវី បានក្លាយជាម្ចាស់មកុដ Miss Grand Ratanakiri ដូចការគ្រោងទុក !

កញ្ញា ម៉ាច ដាវី បានក្លាយទៅជាម្ចាស់មកុដ Miss Grand Ratanakiri ដូចការគ្រោងទុក ដែលធ្វើឱ្យមហាជនមានការសង្ស័យជាខ្លាំងថា អ្វីៗគឺបានរៀបចំរួចពីមុនហើយ ។ 

បន្ទាប់ពីទទួលបានមកុដ Miss Grand Ratanakiri  កញ្ញា ម៉ាច ដាវី រំភើបចិត្តស្ទើរហោះ ពីព្រោះមកុដនេះនាងបានប៉ងប្រាថ្នាជាយូរមកហើយ ហើយនាងបេ្តជ្ញាចិត្ត នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមមកុដថ្នាក់ជាតិពីកម្មវិធី Miss Grand Cambodia 2024  ។ 

ក្នុងចំណោមបេក្ខភាពប្រកួត Miss Grand Ratanakiri ផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ គេចាប់អារម្មណ៍ឃើញថា មានបេក្ខភាពស្រស់ស្អាត និង មានសមត្ថភាពជាច្រើន ក្នុងនោះ កញ្ញា ម៉ាច ដាវី ត្រូវគេដៅថា អាចនឹងជាប់ជាម្ចាស់មកុដ Miss Grand Ratanakiri ជាក់ជាមិនខាន សូម្បីតែមហាជនជាច្រើនក៏យល់ឃើញបែបនេះដែរ ។ ទីបំផុតលទ្ធផលនៃការប្រកួតដូចអ្វីដែលបានកំណត់ កញ្ញា ម៉ាច ដាវ បានគ្រងមកុដ Miss Grand Ratanakiri យ៉ាងពិតប្រាកដ ដើម្បីចូលរួមប្រកួត Miss Grand Cambodia 2024 នាពេលឆាប់ៗខាងមុខ ។  

កញ្ញា ម៉ាច ដាវី បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពខ្លាំងៗជាច្រើននៅក្នុងឆ្នាំនេះ ដូចជាកញ្ញា ប៊ឺ សុធារី និងកញ្ញា ឌី បញ្ញាវិមាលា  ជាដើម ….៕