ភាគច្រើនមហាជនគិតថា កូនទី ២ ក្នុងផ្ទៃតារាចម្រៀង ឱក សុគន្ធកញ្ញាគឺជាកូនស្រី ប៉ុន្តែមកទល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែពុំទាន់បង្ហាញការពិតថា កូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី ឬ កូនប្រុសនៅឡើយទេ ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ចុងក្រោយនេះគឺ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពរបស់ខ្លួនព្រមទាំងបន្ថែម រូបភាព Emoji ជារូបក្មេងប្រុសបញ្ចូលរួចគ្នា ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា កូនក្នុងផ្ទៃរបស់នាងជាកូនប្រុស ។
តារាចម្រៀង ឱក សុគន្ធកញ្ញា មិនត្រឹមតែលាក់រឿងភេទកូនទី ២ របស់ខ្លួនមិនឱ្យមហាជនដឹងលឺនោះទេ សូម្បីតែមិត្តភក្តិស្និទ្ធស្នាលធ្វើការរូមគ្នា និងបងប្អូនរបស់នាងក្តី ក៏នាងមិនបង្ហើបប្រាប់ដែរ ភាគច្រើនគ្រប់គ្នាគិតថា ឱក សុគន្ធកញ្ញា មានផ្ទៃពោះកូនស្រីតាមបំណងប្រាថ្នា ។ ដោយឡែកស្របពេលដែល ឱក សុគន្ធកញ្ញា ឡើងទៅប្រទេស ថៃ ដើម្បីត្រៀមខ្លួនសម្រាលកូនទី ២ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្រាប់តែមានមានព័ត៌មានថា កូនក្នុងផ្ទៃតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាកូនប្រុស មិនមែនជាកូនស្រីឡើយ ។ បើតាមប្រភពព័ត៌មានស្និទ្ធជាមួយ ឱក សុគន្ធកញ្ញា បានលួចខ្សិបប្រាប់ថា កញ្ញា បានព្យាយាមលាក់បាំងរឿងភេទកូនរបស់នាង គឺដើម្បី Surprise ក្រុមគ្រួសារផង Surprise អ្នកគាំទ្រផង ។ ប៉ុន្តែចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា រាល់ពេលដែល កញ្ញា ផុសរូបម្តងៗ នាងតែងតែបញ្ចូលនូវរូបភាព Emoji ជារូបក្មេងប្រុស ។ តែទោះជាយ៉ាងណានៅពុំទាន់ដឹងច្បាស់ថា កូនក្នុងផ្ទៃរបស់ កញ្ញា ជាកូនស្រីឬកូនប្រុសនៅឡើយទេ ។
ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីរបស់ខ្លួនបានឡើងទៅប្រទេស ថៃ ហើយ ដើម្បីត្រៀមសម្រាលកូននាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឱក សុគន្ធកញ្ញា នៅពុំទាន់ច្បាស់ថា តើសម្រាលកូនតាមធម្មជាតិ ឬ តាមការវះកាត់នោះទេ ប៉ុន្តែតាមបំណង គឺនាងចង់សម្រាលកូនតាមបែបធម្មជាតិច្រើនជាង ។