តារាចម្រៀង កែវ សុបញ្ញា មានអារម្មណ៍ឈឺចាប់ជាខ្លាំងនៅពេលដែលមិនអាចជួយកូននៅក្នផ្ទៃរបស់ខ្លួនបាន បន្ទាប់ពីនាងចុះពោះធ្លាក់ឈាម ។ នេះជាលើកទី ៣ ហើយ ដែលតារាចម្រៀង កែវ សុបញ្ញា ជួបរឿងមិនល្អក្នុងជីវិត ។
កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀង កែវ សុបញ្ញា មានសុខភាពមិនសូវល្អប៉ុន្មានទេ ហើយនាងថែមទាំងបានបង្ហាញអារម្មណ៍ពិតនៅលើ ហ្វេសប៊ុក របស់ខ្លួនឱ្យអ្នកគាំទ្របានឃើញថា « ម៉ាក់សង្ឃឹមថា វាមិនកើតឡើងជាលើកទី ៣ ទេ សម្រាប់ម៉ាក់ ។ សូមព្រះប្រទានពរ ឱ្យកូនម៉ាក់សុខភាពល្អ យើងតស៊ូជាមួយគ្នាណា នៅជាមួយម៉ាក់ហើយ ហាមទៅណាចោលម៉ាក់ណា » ។
ដោយឡែកកាលពីពីមិញមិញនេះស្វាមីរបស់ កែវ សុបញ្ញា បាននាំនាងទៅកាន់មន្ទីរពេទ្យទាំងយប់ ដោយសារនាងមានសុខភាពមិនសូវល្អ ហើយស្វាមីរបស់នាងថែមទាំងបាននិយាយនៅលើ ហ្វេសប៊ុក របស់ កែវ សុបញ្ញា ថា « ប្រយ័ត្នណាស់ បាត់បង់ណាស់ មកពេទ្យទាំងយប់ គាត់ចុកធ្លាក់ឈាម គាត់យំរហូតអាណិតប្រពន្ធណាស់ តែមិនដឹងជួយយ៉ាងមិច មិនអីទេ យើងអាច មានលើកក្រោយទៀតណា អូនកុំបារម្ភ ស៊ូស៊ូ ប្រពន្ធសំលាញ់ ប្រពន្ធបងរឹងមាំណាស់ កុំចុះចាញ់ត្រឹមតែប៉ុណ្ណឹង ស៊ូស៊ូ បងជាកំលាំងចិត្តអូន រហូតទៅ ស្រលាញ់អូន » ។
កែវ សុបញ្ញា មានអារម្មណ៍សោកស្តាយខ្លាំងណាស់ដែលមិនអាចជួយកូនក្នុងផ្ទៃរបស់ខ្លួនបាន ដែលរឿងនេះបានកើតឡើងចំពោះនាងចំនួន ៣ លើកមកហើយ តាំងពីនាងមានគ្រួសារមក ។
ស្របពេលជាមួយគ្នានេះផងដែរ មានសិល្បករជាច្រើនបានផ្ញើសារផ្តល់កម្លាំងចិត្តដល់តារាចម្រៀង កែវ សុបញ្ញា សូមឱ្យនាងរឹងមាំ និងថែទាំងសុខភាពឱ្យបានល្អ រឿងកូនចាំយកពេលក្រោយទៀតក៏បាន សូម្បីតែស្វាមីនាងក៏បានផ្តល់កម្លាំងចិត្តដល់នាងបែបនេះដែរ ៕