ដឹងតែផ្ទុះកក្រើកប្រទេស កម្ពុជា និងប្រទេស ថៃ ហើយឆ្នាំនេះ បន្ទាប់ពីផលិតកម្ម Galaxy បានលេងឈុតធំ ដោយបានផលិត MV ចម្រៀងថ្មីមួយដ៏មានគុណភាពច្រៀងដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជាមួយកំពូលតារាចម្រៀង រ៉េប B King និង Mcca ដ៏ល្បីរបស់ប្រទេស ថៃ ដែលមានចំណងជើងថា « អូនរាំអែន » ។
តាមរយៈរូបភាពខ្លះៗដែលទស្សនិកជនបានឃើញនេះ គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែថត MV ចម្រៀងថ្មីមួយបទទៀតជាមួយតារាចម្រៀង ថៃ ដែលមានចំណងជើងថា « អូនរាំអែន » ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយនៅលើ ហ្វេសប៊ុក របស់លោកថា « ឈុតខ្លះៗក្នុងបទថ្មី «អូនរាំអែន» ដែលខ្ញុំច្រៀងរួមគ្នាជាមួយកំពូល រ៉េបភើ របស់ប្រទេសថៃ B king នឹង Mccaតារាចម្រៀងល្បីនៅប្រទេស ថៃ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរបានរាំលេងកំសាន្តទាំងអស់គ្នា កាដូLពិសេសសម្រាប់ថ្ងៃ ១៤ កុម្ភៈ បុណ្យនៃក្តីស្រលាញ់ បងប្អូនទាំងពីរប្រទេស ត្រៀម រាំរីករាយសប្បាយទាំងអស់គ្នាណាបាទ » ។
គ្រាន់តែឃើញវិដេអូខ្លីៗដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះកាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ ហើយសរសើរថា បទចម្រៀងថ្មីនេះពិតជា ពិរោះ និងទាក់ទាញខ្លាំងណាស់ ដឹងតែផ្ទុះកក្រើកពេញផ្ទៃប្រទេស មិនចាញ់បទចម្រៀង « Call Me Papa » ឡើយ ។
បើតាមគម្រោង MV ចម្រៀង « អូនរាំអែន » នឹងចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះនៅលើកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ។ សម្រាប់អ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កុំភ្លេចរងចាំទស្សនា MV ចម្រៀងថ្មីពីកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ទាំងអស់គ្នាដើម្បីផ្តល់ជាកម្លាំងចិត្តដល់រូបលោក ៕