មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលលោក អ៊េម ប្រកាសថា ទំនាក់ទំនងខ្លួននិងកញ្ញា រឿន ណាត ឈានដល់ផ្លូវបំបែក ក្រោយ រឿន ណាត ជ្រើសរើសយកអ្នកថ្មីទើបតែស្គាល់ជាង ២ ខែ ។
តាមសំណេរដែលលោក អ៊េម បង្ហោះនៅលើ ហ្វេសប៊ុកនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីម្សិលមិញនេះ លោក អ៊ែម បាននិយាយថា « ចំណងស្នេហ៍ ៣ ឆ្នាំត្រូវបានបញ្ចប់ ព្រោះអ្នកជ្រើសរើសអ្នកថ្មី ទើបតែស្គាល់បាន ២ ខែ… » ។
បន្ទាប់ពីឃើញការរៀបរាប់របស់ DJ អ៊េម បែបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ពីព្រោះនៅសុខៗស្រាប់តែលោក អ៊េម បង្ហោះសារបែបនេះទៅវិញ ។
ក្រឡេកមកមើលកញ្ញា រឿន ណាត វិញ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ស្រាប់តែនាងបង្ហោះសារប្លែកៗថា « ស្អែកបុណ្យសង្សារហើយ មិនដឹងបានសង្សារពីណាធ្វើបុណ្យនឹងគេ » ។
ថ្វីដ្បិតតែលោក អ៊េម គូស្នេហ៍ រឿន ណាត ចេញមុខប្រកាសពីរឿងបែកបាក់របស់ខ្លួនក្តី កញ្ញា រឿន ណាត នៅពុំទាន់ចេញមុខបកស្រាយចំពោះរឿងនេះនៅឡើយទេ ។
គួររំលឹកផងដែរថា កញ្ញា រឿន ណាត និងលោក អ៊េម មានគម្រោងរៀបការនិងគ្នានៅក្នុងឆ្នាំ ២០២៤ នេះ បន្ទាប់ពីមិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ប៉ុន្តែគម្រោងមង្គលការរបស់អ្នកទាំងពីរមិនទាន់រៀបចំផង ស្រាប់តែពេលនេះ បែកគ្នាទៅហើយ ។
ទោះបីជាលោក អ៊េម ប្រកាសដូច្នេះក្តី ប៉ុន្តែនៅក្នុង ហ្វេសប៊ុក របស់លោកនៅតែរក្សារូបភាព កញ្ញា រឿន ណាត នៅក្នុងគណនេយ្យរបស់ខ្លួនដូចដើម …៕