អាចចាត់ទុកបានថា កញ្ញា រ៉េត សារីតា គឺជាតារាស្រីមួយដ៏មានសំណាងជាងគេនៅក្នុងឆ្នាំ ២០២៤ នេះត្រូវបានគូស្នេហ៍ខ្លួន Surprise សុទ្ធតែសុំរៀបការនៅលើកំពូលភ្នំទឹកកកនៅលើទឹកដី ញូវហ្សេឡែន ។ ចំណែកចិញ្ចៀនពេជ្រដែលលោក Tomas សុំ រ៉េត សារីតា រៀបការនោះ ត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅជិត ៣ ម៉ឺនដុល្លារ ។
តាមរយៈរូបភាព និង វិដេអូ ជាច្រើនដែលអតីតបវរកញ្ញាចក្រវាល កម្ពុជា ២០២០ កញ្ញា រ៉េត សារីតា បានបង្ហោះពីការសុំរៀបការរបស់គូស្នេហ៍គូខ្លួននៅលើទឹកដីប្រទេស ញូវហ្សេឡែន កាលពីពេលថ្មីៗនេះ គឺពិតជាទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស រហូតធ្វើឱ្យសិល្បករជាច្រើនមានការច្រណែន និងវាសនា របស់ រ៉េត សារីតា ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតដែលលោក Tomas សុំកញ្ញា រ៉េត សារីតា រៀបការនៅលើកំពូលភ្នំទឹកកកនោះ ត្រូវបានគេដឹងថា មានតម្លៃជិត ៣ ម៉ឺនដុល្លារ ដែលច្នៃឡើងប្រណិតពីហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ។
កញ្ញា រ៉េត សារីតា ពិតជាពេញចិត្តខ្លាំងជាមួយចិញ្ចៀនពេជ្រមួយវង់ដ៏ស្រស់ស្អាតដែលគូស្នេហ៍សុំនាងរៀបការ ។ ថ្វីដ្បិតតែគូស្នេហ៍សុំរៀបការជាផ្លូវការបែបនេះក្តី គេនៅមិនទាន់ដឹងថា កញ្ញា រ៉េតសារីតា និងគូស្នេហ៍គ្រោងនឹងរៀបចំពិធីមង្គលការតាមប្រពៃណី ខ្មែរ នៅថ្ងៃណាមួយពិប្រាកដនៅឡើយទេ៕