រឿងនាយ គ្រឿន ទើបតែស្ងប់ស្ងាត់មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ នាយ ពែកមី បានដាក់ចំៗទៅ អាចារ្យធំ ក្រោយប្រើពាក្យសម្តីមិនសមរម្យធ្វើឱ្យខ្លួនមិនសប្បាយចិត្ត ។
រឿងនាយ គ្រឿន ប្រកាសឈប់ផ្សព្វផ្សាយស្រាបៀរក៏ដូចជាឈប់ថតផ្សាយពីល្បែងតាមអនឡាញ ពិតជាទទួលបានការសរសើរច្រើនពីមហាជន ក្នុងនោះ អាចារ្យធំ ក៏បានសរសើរ និងគោរពនូវឆន្ទៈ នាយ គ្រឿន ផងដែរ ។ ជាមួយគ្នានោះស្រាប់តែនាយ ពែកមី បានថតរូប អាចារ្យចំ ដែលបានឡាយវិដេអូ យកមកផុស អមដោយសារខ្លីថា « មិនគាំទ្រ អ្នកយករឿងគេមកនិយាយ ហើយឆ្លៀតឱកាសលក់ផលិតផល » ។
ភ្លាមៗបន្ទាប់ពីឃើញនាយ ពែកមី បង្ហោះសារបែបនេះ បានធ្វើឱ្យ អាចារ្យធំ ហាក់បីដូចជាមិនសប្បាយចិត្តប៉ុន្មានទេ ក៏បានស៊ែរនៅលើផេករបស់ នាយ ពែកមី តបទៅវិញថា « ឱ្យអញទៅឡាយនៅផ្ទះអ្នកផ្សាយល្បែងចុះ ? » ។
ក្រោយពីឃើញ អាចារ្យធំ ស៊ែរ និង បង្ហោះសារតបបែបនេះ បានធ្វើឱ្យនាយ ពែកមី មិនសប្បាយចិត្តឡើយ ហើយបានតបទៅវិញថា « សម្តីឈ្លើយមែនប្អូន ប្អូនអួតថាស្រឡាញ់វប្បធម៌ តែសម្តីមិនថ្លៃថ្នូរសោះ យ៉ាងណាក៏ប្អូនធ្លាប់មកផឹកស្រានៅផ្ទះបងដែតើ ឬប្អូនភ្លេចអស់ហើយ ?
ទោះជាយ៉ាងណាពេលឃើញនាយ ពែកមី និយាយបែបនេះ អាចារ្យធំ បានតបទៅវិញថា « ខ្ញុំស្រឡាញ់វប្បធម៌ តែអត់បានស្រឡាញ់អ្នកផ្សាយល្បែងទេ ។ ពេលបងឈប់ផ្សាយល្បែង ប្អូនគោរពបង តម្កល់បងជាបុគ្គលសាធារណ:ដែលមានឆន្ទៈចំពោះសង្គមជាតិ “ស៊ូស្គមក្នុងកិត្តយស កុំរស់ដុះពោះព្រោះផ្សាយល្បែងបំពុលសង្គមជាតិ » ។
សង្រ្គាមពាក្យសម្តីរវាង នាយ ពែកមី និង អាចារ្យធំ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ហើយម្នាក់ៗបានសុំឱ្យភាគីម្ខាងៗ កុំប្រើពាក្យសម្តីមិនសមរម្យណាមួយនៅលើបណ្តាញសង្គម ដែលអាចជះគំរូអាក្រក់ដល់យុវជនជំនាន់ក្រោយ ៕