នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន នេះ អតីតបវរកញ្ញាចក្រវាល កម្ពុជា ២០២០ កញ្ញា រ៉េត សារីតា បានដឹកដៃគូស្នេហ៍របស់ខ្លួនទៅដើរកម្សាន្តនៅលើទឹកដី ញូវហ្សេឡែន ។ នៅក្នុងឱកាសនោះរ គូស្នេហ៍របស់ រ៉េត សារីតា បានធ្វើឱ្យនាងរំភើបចិត្តជាខ្លាំងព្រោះលោកបានសុំនាងរៀបការជាផ្លូវការនៅលើកំពូលភ្នំដ៏ខ្ពស់នៅលើទឹកដីប្រទេស ញូវហ្សេឡែន ។
គ្រាន់តែឃើញកញ្ញា រ៉េត សារីតា បង្ហោះរូបភាបស្អាតៗជាមួយគូស្នេហ៍ខ្លួន បានធ្វើឱ្យមិត្តភិក្តិស្និទ្ធស្នាលជាច្រើនបាន ស៊ែរ និង អបអរសាទរ ចំពោះតារាស្រីរូបនេះ ហើយម្នាក់ៗរងចាំចូលរួមថ្ងៃពិសេសរបស់នាងគ្រប់ៗគ្នា ។
ពេលត្រឡប់មកពីដើរកម្សាន្តនៅប្រទេស ញូវហ្សេឡែន វិញ កញ្ញា រ៉េត សារីតា ត្រៀមនឹងរៀបចំពិធីមង្គលការដ៏ធំនៅក្នុងប្រទេស មិនឱ្យចាញ់មិត្តភក្តិមួយចំនួនដែលទើបនិងរៀបការឡើយ ។
មកទល់ពេលនេះចំណងស្នេហ៍កញ្ញា រ៉េត សារីតា និង គូស្នេហ៍កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង រាល់ពេលទំនេរពីការងារ អ្នកទាំងពីរតែងតែបណ្តើរគ្នាចេញទៅដើរកម្សាន្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ៕