តាំងពីបែកគូដណ្តឹង ហេង ចន្ថា ក្រៀមក្រំផ្លូវចិត្តខ្លាំងតែដាច់ខាតមិនថយក្រោយ 

តាំងពីបែកបាក់គ្នាជាមួយគូដណ្តឹង កញ្ញា ហេង ចន្ថា ហាក់ក្រៀមក្រំចិត្តខ្លាំង រហូតពោលពាក្យប្លែកៗនៅពេលដែលនាងនៅម្នាក់ឯង ។ 

រយៈពេលជិតមួយឆ្នាំហើយដែលតារាសម្តែង ហេង ចន្ថា បានបែកបាក់ជាមួយគូដណ្តឹង ហើយនាងក៏សម្រេចចិត្តវិលត្រឡប់មកកាន់វិថីសិល្បៈវិញ ដើម្បីកសាងកេរ្តិ៍ឈ្មោះឡើងវិញ ។ 

ថ្មីៗនេះនេះ ហេង ចន្ថា បានបង្ហាញអារម្មណ៍ប្លែកៗ និង ក្រៀមក្រំ នៅពេលមិត្តភក្តិនិយាយពីរឿងបេះដូង ។ សូម្បីតែនៅលើហ្វេសប៊ុករបស់នាងក៏ដូច្នេះដែរ នាងថែមទាំងបាននិយាយថា « ជីវិតពេលនេះ ការសប្បាយវាកាន់តែតិច គិតកាន់តែច្រើន ទំនួលខុសត្រូវក៏កាន់តែមានខ្ពស់ អាយុក៏កាន់តែច្រើន » ។ 

ទន្ទឹមនិងការបង្ហាញអារម្មណ៍មិនសប្បាយចិត្តនេះ ក៏មានលេចលឺព័ត៌មានថា អតីគូដណ្តឹង របស់ ហេង ចន្ថា ព្យាយាមសុំផ្សះផ្សាចំណងស្នេហ៍នាងឡើងវិញដែរ គ្រាន់តែនាងមិនព្រម ។ 

កន្លងមកកញ្ញា ហេង ចន្ថា ក៏ធ្លាប់ប្រាប់ផងដែរថា បែកគ្នាលើកនេះ គឺដាច់ខាតនាងមិនត្រឡប់ក្រោយឡើយ ពីព្រោះនាងបានទុកឱកាសឱ្យគេច្រើនលើកមកហើយ មិនថាមានរឿងអ្វីក៏ដោយ ក៏នាងមិនថយក្រោយដែរ ។ 

ជាមួយនិងការតាំងចិត្តនេះ ហេង ចន្ថា ក៏បានប្រឹងប្រែងធ្វើការងាររបស់ខ្លួន ដើម្បីបន្លំនូវភាពក្រៀមក្រំក៏ដូចជាការឈឺចាប់ផ្លូវចិត្ត ហើយនាងក៏បានបើកបេះដូងដើម្បីទទួលស្នេហាថ្មីផងដែរ ពីព្រោះនាងមានក្តីស្រមៃចង់រៀបការមុនពេលដែលនាងមានវ័យ ៣០ ឆ្នាំ ៕