MV ចម្រៀង « ក្តីសង្ឃឹមចុងក្រោយយុវជនក្រីក្រ » ដែលផលិតឡើងដោយផលិតកម្ម Galaxy Navatra និង ច្រៀងដោយកញ្ញា ខាត់ សួស្តី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះកាលពីព្រឹកមិញនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារក្នុងបទចម្រៀងមួយបទនេះបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅសម្រាប់យុវជនដែលមិនគួរមើលរំលង ។
« ក្តីសង្ឃឹមចុងក្រោយយុវជនក្រីក្រ » គឺជាបទចម្រៀងថ្មីមួយដែលច្រៀងរៀបរាប់ពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ការសិក្សា ដោយឥតគិតថ្លៃ ដល់យុវជនក្រក្រី ទូទាំងរដ្ឋា និស្សិតដែលងាយរងគ្រោះក្នុងគ្រួសារ បណ្តុះជំនាញសិក្សា ៣៨ មុខ …។
តាមរយៈបទចម្រៀងថ្មីមួយបទនេះ ពិតជាមានខ្លឹមសារល្អ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ជាពិសេសបន្ទាប់ពីស្តាប់ និងទស្សនា MV ចម្រៀង « ក្តីសង្ឃឹមចុងក្រោយយុវជនក្រីក្រ » រួចយុវជនកាន់តែជ្រាបច្បាស់ពីអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់សម្រាប់យុវជនក្រីក្រ និងនិស្សិតដែលងាយរងគ្រោះ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង « ក្តីសង្ឃឹមចុងក្រោយយុវជនក្រីក្រ » គឺច្រើងដោយកញ្ញា ខាត់ សួស្តីនិពន្ធ Melody និង ទំនុកច្រៀង ដោយ យំាងបូរិន្ទ និង យ៉ង់ ចន្ទនីតា និងដឹកនាំសម្តែងដោយ សុផារ៉ា ។ បើចង់ជ្រាបច្បាស់នៃខ្លឹមសារក្នុងបទចម្រៀងមួយបទនេះ កុំភ្លេចទៅទស្សនាបទចម្រៀងនេះទាំងអស់គ្នាក្នុងផេកផ្លូវការរបស់សម្តេចធិបតី ៕