បើកទំព័រដើមឆ្នាំថ្មី រឿន ណាត និង អែនជី ទិញរថយន្តថ្មីយកហ៊ុងស៊ុយ !

តារាសម្តែង រឿន ណាត និង អតីតតារាចម្រៀង អែន ជី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ទើបតែប្រកាសទិញរថយន្តថ្មី ដើម្បីយកហ៊ុងស៊ុយឆ្នាំថ្មីដូចគ្នា ។ 

បច្ចុប្បន្ននេះតារាសម្តែង រឿន ណាត មិនសូវមានស្នាដៃសម្តែងថ្មីៗបង្ហាញទស្សនិកជនឡើយ រហូតធ្វើឱ្យអ្នកគាំទ្រខ្លះនិយាយថា រឿន ណាត បោះបង់ការងារសម្តែងចោលហើយ ភាគច្រើននាងទទួលតែកាងារបង្ហាញម៉ូដ និង ថតស្ពតប៉ុណ្ណោះ ។  ថ្វីដ្បិតតែមិនមានស្នាដៃសម្តែងបង្ហាញទស្សនិកជនក៏ពិតមែន តែកញ្ញា រឿន ណាត នៅតែអះអាងថា នាងស្រឡាញ់អាជីពសម្តែង ហើយនឹងវិលត្រឡប់មកកាន់វិស័យនេះក្នុងពេលឆាប់ៗ បន្ទាប់ពីនាងបានផ្អាកពីអាជីពនេះអស់ពេលយ៉ាងយូរ ។ 

ជាមួយគ្នានេះតារាសម្តែងនិងបង្ហាញម៉ូដ រឿន ណាត បានហាងទិញរថយន្តថ្មីមួយ ដើម្បីលើកទឹកចិត្តខ្លួនឯ ក៏ដូចជាលើករាសីឆ្នាំថ្មីផងដែរ ដូចដឹងស្រាប់ហើយថា កន្លងមក នាងកម្រនឹងទិញកាដូជូនខ្លួនឯងណាស់ ឆ្នាំនេះសុំធ្វើរឿងល្អសម្រាប់ខ្លួនឯង ដើម្បីទុកជាអនុស្សាវរីយ៍ក៏ដូចជាលើកទឹកចិត្តសម្រាប់ខ្លួនឯង ។ 

ក្រឡេកមកមើលអតីតតារាចម្រៀង អែនជី និងបច្ចុប្បន្នជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបនោះ ក៏បានចំណាយប្រាក់រាប់សែនដុល្លារទិញរថយន្តទំនើបថ្មីមួយ ដើម្បីយកហុងស៊ុយឆ្នាំថ្មី ក៏ដូចជាត្រៀមទទួលសមាជិកថ្មីក្នុងពេលឆាប់ៗ ។ 

អែនជី បាននិយាយថា ឆ្នាំ២០២៤ នាងនិងស្វាមីបានសម្រេចបំណងប្រាថ្នាធំជាមួយគ្នាដោយទិញរថយន្តថ្មីចូលផ្ទះ ហេងហេង ។ អ្វីដែលនាងមានបានដូចសព្វថ្ងៃនេះ គឺកើតចេញពីការខំប្រឹង និង កម្លាំងញើសឈាមរបស់ខ្លួន ៕