២ ឆ្នាំហើយតារាសម្តែង សារ៉ាយ សក្ខណា និងគ្រួសារនៅតែមិនត្រឡប់ទៅ អាមេរិក វិញ ធ្វើឱ្យគ្រួសារខាងស្វាមីទន្ទឹងផ្លូវ ! 

រយៈពេលឆ្នាំមកហើយដែលតារាសម្តែង សារ៉ាយ សក្ខណា បន្តរស់នៅក្នុងប្រទេស កម្ពុជា លែងត្រឡប់ទៅ សហរដ្ឋអាមេរិក វិញបើទោះបីជាគ្រួសារខាងស្វាមីទទួចឱ្យនាងត្រឡប់ទៅវិញក្តី ក៏នាងមិនខ្វល់ដែរ ។ 

ឆ្នាំនេះមិនទាន់ឃើញ សារ៉ាយ សក្ខណា និង ស្វាមី ព្រមទាំងកូនទាំងពីរចេញទៅ សហរដ្ឋអាមេរិក វិញទេ ដោយពួកគេទាំងអស់គ្នាកំពុងរស់នៅក្នុងស្រុក ខ្មែរ យ៉ាងសប្បាយរីករាយ ។ ជាមួយគ្នានោះ សារ៉ាយ សក្ខណា កំពុងកើបលុយនៅក្នុងស្រុក ខ្មែរ តាមរយៈអាជីវកម្មផ្ទាល់ខ្លួន ក៏ដូចជាការងារសិល្បៈ ជាក់ស្តែងចុងក្រោយនេះនាងទទួលបានការងារថ្មីៗជាច្រើនក្នុងតម្លៃខ្លួនខ្ពស់ មិនចាញ់ពេលមុនៗឡើយ ។ 

សារ៉ាយ សក្ខណា បានបញ្ជាក់ជាថ្មីម្តងទៀតថា នាងនៅពុំទាន់មានគម្រោងនឹងត្រឡប់ទៅ អាមេរិក វិញ នៅឡើយទេ ដោយសារជាប់រវល់ការងារច្រើន បើត្រឡប់ទៅវិញនៅក្នុងពេលនេះ គឺស្តាយលុយណាស់ ពេលវេលាល្អកំពុងរកបានផង ។ 

សារ៉ាយ សក្ខណា ក៏បានទទួលស្គាល់ផងដែរថា ក្រុមគ្រួសារខាងស្វាមីនាង ពិតជាចង់ឱ្យនាង និង កូនៗត្រឡប់ទៅ អាមេរិក វិញមែន តែនាងនិងស្វាមីមិនព្រមទៅ ដោយសុំឱកាសមួយរយៈពេលទៀតសិន ។

តាមពិតមូលហេតុចំបងដែល សារ៉ាយ សក្ខណា មិនព្រមចង់រស់នៅ សហរដ្ឋអាមេរិក គឺដោយសារនៅទីនោះ នាងមិនមានមុខរបរដែលត្រូវធ្វើ ក្រៅពីនៅផ្ទះថែគ្រួសារ និងកូនចៅ គឺនាងមិនបានចេញធ្វើការងារអ្វីឡើយ ដូច្នេះហើយបានជានាងស្រឡាញ់ និង ចង់រស់នៅ ស្រុក ខ្មែរ ជាង មានទាំងប្រាក់ចំណូល ថែមទាំងបាននៅក្បែរម្តាយរបស់ខ្លួនផង ។ តែទោះជាយ៉ាងណា សារ៉ាយ សក្ខណា នឹងចេញទៅ អាមេរិក វិញនៅពេលណាមួយដែលសមស្រប ៕