ថ្មីៗនេះតារាចម្រៀង សុខ សីឡាលីន បានពោលពាក្យនៅក្នុងចិត្តថា នាងចង់មានកូន និង ចង់បង្កើតកូន ប៉ុន្តែមិនចង់រៀបការ ។ បន្ទាប់ពីលឺពាក្យទាំងនេះបានធ្វើឱ្យមិត្តសិល្បករជាច្រើនមានការភ្ញាក់ផ្អើល ។
ប្អូនស្រីរបស់តារាចម្រៀង សុខ សីឡាលីន គឺ សុខ ស្រីលក្ខណ៍ បានរៀបការនិងមានកូនធំហើយ ដោយឡែកនាងជាបងស្រីនៅតែពុំព្រមរៀបការ មានគូស្រករ សុខចិត្តចាយជីវិតនៅលីវ មិនខ្វល់អ្វីទាំងអស់ មិនដឹងថាតើពេលណាទើប សុខ សីឡាលីន សម្រេចចិត្តលាភាពនៅលីវ សាងគ្រួសារនិងគេទេ នោះទេ ?
ឆ្នាំនេះតារាចម្រៀង សុខ សីឡាលីន មានវ័យជិត ៤០ ឆ្នាំហើយ តែនិយាយពីរូបសម្រស់វិញ នាងនៅតែស្រស់ស្អាត មិនចាស់តាមវ័យរបស់ខ្លួនទេ ជាពិសេសរាល់ពេលចូលរួមកម្មវិធីជប់លៀងផ្សេងៗ គឺនាងតុបតែងខ្លួនមិនឱ្យចាញ់ក្មេងឡើយ ។
ជួបជាមួយ សុខ សីឡាលីន កាលពីពេលថ្មីៗនេះ នាងបាននិយាយក្នុងខណៈពេលដែលនៅជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលកំពុងមានផ្ទៃពោះថា « ខ្ញុំចង់មានកូន ខ្ញុំចង់ពោះធំ » ។
គ្រាន់តែលឺ សុខ សីឡាលីន និយាយបែបនេះ ម្នាក់ៗបានសួរបកទៅនាងវិញថា មានម៉េចបើមិនមានប្តីផង ? សំណួរនេះធ្វើឱ្យ សុខ សីឡាលីន គាំងចិត្តនិយាយមិនចេញ ។
ទោះបីជាចង់បានកូន និង ចង់ពោរពោះ តែ សុខ លីឡាលីន នៅតែពុំទាន់មានគម្រោងរៀបការមានគ្រួសារ បង្កើតកូនចៅនៅឡើយទេ ។ នាងថែមទាំងបាននិយាយថា រកគូច្បាស់លាស់មិនទាន់ឃើញ បើរកឃើញពេលណារៀបការភ្លាម ។
កន្លងមកតារាចម្រៀង សុខ សីឡាលីន ធ្លាប់បរាជ័យរឿងស្នេហាច្រើនមកហើយ ដូច្នេះហើយទើបនាងខ្លាចរអាលរឿងស្នេហា និង ចង់រស់នៅម្នាក់ឯង ដោយខំប្រឹងធ្វើការរកលុយចិញ្ចឹមជីវិតដោយខ្លួនឯង ៕