មិនធម្មតា អ្នកនិពន្ធ សង្ហា ចេញបាញ់ស្នេហ៍លើកទី ១ បាញ់ចំបេះដូងពុកម៉ែបងប្អូន ធ្វើឱ្យបទចម្រៀង « Call Me Papa »ផ្ទុះជុំវិញពិភពលោក 

ស្របពេលដែលបទចម្រៀង « Call Me Papa » កំពុងផ្ទុះជុំវិញពិភពលោក ថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់អ្នកនិពន្ធបទចម្រៀងមួយបទនេះ ។ ការពិតលោក សង្ហា គឺជានិពន្ធបទចម្រៀង « Call Me Papa » នេះឡើង និង បានបាញ់ត្រូវចំបេះដូងពុកម៉ែបងប្អូន ក្រោយចូលផលិតកម្ម Galaxy Navatra អស់ពេលយ៉ាងយូរ ។ 

លោក សង្ហា ធ្លាប់មានស្នាដៃល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ប៉ុន្តែចុងក្រោយនេះលោកកាន់តែល្បីល្បាញបន្ថែមទៀត បន្ទាប់ពីបទចម្រៀង « Call Me Papa » ផ្ទុះខ្លាំងពេញបណ្តាញសង្គម និង ទូទាំងពិភពលោក និងមានចំនួនអ្នកចូលមើលក្នុងបណ្តាញសង្គម TikTok រហូតដល់ទៅ ១៤០០លានដង ។  

លោក សង្ហា អ្នកនិពន្ធបទចម្រៀងនេះបាននិយាយនៅក្នុង ហ្វេសប៊ុក របស់ខ្លួនថា «  Congratulations ចេញបាញ់ស្នេហ៍លើកទី១ គឺថាបាញ់ត្រូវបេះដូងពុកម៉ែបងប្អូនតែម្ដង » ។ 

មកទល់ពេលនេះបទចម្រៀង « Call Me Papa » នៅតែផ្ទុះខ្លាំង និងមានអ្នកចូលទស្សនាជាបន្តបន្តបន្ទាប់ ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែមានប្រជាប្រិយភាពខ្លាំង ៕