ច្រើនថ្ងៃមកហើយដែលរឿង « អ៊ំចនម៉ែដោះ » ដែលជាស្នាដៃថ្មីរបស់លោក ឆាយ ប៉ូរ៉ា បានដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ុន្តែអ្វីដែលធ្វើឱ្យលោកមិនសប្បាយចិត្តនោះ គឺស្នាដៃរបស់លោកត្រូវបានខាងរោងភាពយន្ត ដាក់ម៉ោងផ្សាយមិនច្រើនដូចរឿងបរទេស ហេតុដូច្នេះហើយទើបលោកទទួចសុំឱ្យខាង រោងភាពយន្តបន្ថែមម៉ោងផ្សាយឱ្យបានច្រើន ។
លោក ឆាយ បូរ៉ា បាននិយាយថា « ខ្ញុំស្រងាកចិត្ត ក្រោយឃើញshow times តិចជាងរឿងខ្មោចច្រើនពេកគឺក្រោមជាង៥០ភាគរយ ហើយដែលមានម៉ោងស្អុយជាច្រើន » ។
បន្ទាប់ពីបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្ត លោក ឆាយ បូរ៉ា ក៏ទទួលបានដំណោះស្រាយយ៉ាងល្អពីរោងភាពយន្ត ហើយលោកថែមទាំងបាននិយាយទៀតថា « ភាពយន្ត ដែលអាចទាក់ទាញ ទស្សនិកជន វ័យកណ្តាលបាន យើងគួរពង្រីកទីផ្សារ ភាពយន្ត ដែលចេញ ពីទស្សនិកជនវ័យជំទង់ ១៥ ដល់២៥ អោយបានដល់ទស្សនិកជន វ័យ ២៥ ដល់៥០សិបឆ្នាំ ទើបវិស័យភាពយន្តខ្មែរ រីកចំរើនបានទៅមុខទៀត ។ ថ្លែងអំណរគុណ ដល់ការគ្រាំទ្រ យ៉ាងច្រើន ដែលមានម៉ោងជាច្រើន ពេញ ពេញ hall តែម្តង »។
គួររំលឹកផងដែរថា រឿង « អ៊ំចនម៉ែដោះ » កំពុងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត រឿងនេះជាស្នាដៃថ្មីរបស់លោក ឆាយ បូរ៉ា កន្លងមកលោកធ្លាប់សាងស្នាដៃធំៗក្នុងរឿងជាច្រើន ។ កុំភ្លេចទៅទស្សនារឿង « អ៊ំចនម៉ែដោះ » ទាំងអស់គ្នា ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ ក៏ដូចជាសិល្បករដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះទាំងអស់គ្នា ៕