កក្រើកទៀតហើយ ខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំអ្នកលក់អនឡាញល្បីឈ្មោះ តែ ស៊ូអេង ទទួលបានកាដូធំ រថយន្តRolls Royce តម្លៃជាងមួយលានដុល្លារ និង គ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ពីស្វាមី !

ស្របពេលដែលរៀបចំកម្មវិធីចុះកិច្ចសហការការងារថ្មីជាមួយអ្នកលក់អនឡាញ យាយស្រួយ កាលពីថ្ងៃទី ១៨ ខែ មករា កន្លងមកនេះ ស្រាប់តែលោកស្រី តែ ស៊ូអេង ទទួលបានកាដូធំពីស្វាមីរបស់ខ្លួន គឺរថយន្ត Rolls Royce តម្លៃជាងមួយលានដុល្លារ ព្រមទាំងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យផ្អើលអស់ភ្ញៀវកិត្តិយស ។ 

ពិធីខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំ របស់លោកស្រី តែ ស៊ូអេង ដែលត្រូវបានគេស្គាល់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះក្នុងបណ្តាញសង្គម គឺរៀបចំឡើងយ៉ាងធំដុំ នៅក្នុងបុរី ជីពម៉ុង ៦០ ម៉ែត្រ ដោយបានអញ្ជើញមិត្តសិល្បករ តារាតិកតុក អ្នកលក់អនឡាញល្បីៗជាច្រើនចូលរួមអបអរសាទរ ។ 

ទន្ទឹមនិងការរៀបចំកម្មវិធីនោះផងដែរ ស្រាប់តែស្វាមីរបស់លោកស្រី តែ ស៊ូអេង បាន Surprise ភរិយា ដោយបានទិញកាដូរថយន្ត Rolls Royce តម្លៃជាងមួយលានដុល្លារ ព្រមទាំងខ្សែកពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ផងដែរ ។ ភ្ញៀវកិត្តិយសដែលមានវត្តមាននាពេលនោះ ម្នាក់ៗលាន់មាត់សរសើរពីសំណាងរបស់អ្នកលក់អនឡាញរូបនេះគ្រប់ៗគ្នា ។ 

លោកស្រី តែ ស៊ូអេង រំភើបចិត្តដល់ស្រក់ទឹកភ្នែក បន្ទាប់ពីទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីស្វាមីជាទីស្រឡាញ់  លោកស្រីថែមទាំងនិយាយថា « Happy anniversary 12ឆ្នាំ អរគុណដំបូងប៉ាម៉ាក់ ដែលអោយកូនរើសអ្វីដែលកូនស្រលាញ់ ជាពិសេសគូរអនាគត (ប្ដី) អរគុណប្ដីដែលធ្វើអោយអូនសើចជាងយំពិតប្រាកដ អរគុណដែលសន្យាជាមួយម៉ាក់ប៉ា ថាមើលថែកូនគាត់ដូចពេលនៅជាមួយពួកគាត់ មិនធំដុំទេកាដូរប៉ុណ្ណេះសំរាប់គេជាកូនអ្នកមានស្រាប់ តែវាធំខ្លាំង សំរាប់ពួកយើងពីនាក់ដែលខំប្រឹងជាមួយតាំងពីគ្មានអ្វីសោះមកដល់ថ្ងៃនេះ ជាសម្ថិផលធំសំរាប់ពួកយើង រៀបការដំបូងក្ដីស្រម៉ៃត្រឹមផ្ទះតូចល្មម ឡានល្មមៗ ចូលចំនោមគេ តែគ្រប់យ៉ាងនៃការខំប្រឹងពួកយើងគឺបានសំរេចដល់គោលដៅជាច្រើនមុនកំណត់ 18 ឆ្នាំជាងដែលស្រលាញ់គ្នា ពួកយើងមានមានគ្រប់យ៉ាងកើតឡើងពីភាពស្មោះត្រង់នៃជីវិតគូរយើង និង បងខំ អូនប្រឹងទុកដាក់ សូមអោយឆ្នាំណាក៏មានថ្ងៃនេះសំរាប់គ្រួសារយើង » ៕